ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហេង រតនា ប្រជុំzoom ជាមួយដៃគូជប៉ុនជាក្រុមជំនាញ អភិវឌ្ឍន៍បច្ចេកវិទ្យាឧបករណ៍ បោសសំអាតគ្រាប់មីននិង សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា

124

ភ្នំពេញ, នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ មានការប្រជុំzoom ជាមួយដៃគូជប៉ុន ជាក្រុមជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យាឧបករណ៍បោស សំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ។

ទន្ទឹងនឹងនេះក៏មានក្រុមហ៊ុនជប៉ុនមានបំណងចូលរួមអភិវឌ្ឍន៍ដំណាំកសិកម្មនៅតំបន់ដែលបោសសំអាតគ្រាប់មីនរួច។ ក្នុងនោះក៏មានក្រុមហ៊ុនជាដំណាំដំបងយក្សចង់មកដាំដុះដែរ ! ។ នេះបើយោងតាមផេកផ្លូវការ របស់លោក ហេង រតនា អគ្គនាយកសុីម៉ាក់ បង្ហោះនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ លោកលើកឡើងថា , ឃេីញតាមបណ្ដាញសង្គម ខ្លះនៅកម្ពុជា គេផ្អេីលហូបដេីមដំបងយក្ស ខ្ញុំលឺជប៉ុនចង់វិនិយោគដាំដំណាំដំបងយក្សនេះ គិតថាដូចមិនស្រួលហ្នង! ។

តែជប៉ុនមានពូជដំណាំដំបងយក្សនេះ ជាពិសេសរបស់គេសំរាប់ផលិតជាចំណីអាហារ និងទឹកផ្លែឈេីដែលមានទីផ្សារធំទូលាយរួចហេីយ! សំខាន់សាកល្បងនិងសិក្សាលំអិតពីផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងសង្គមឱ្យបានច្បាស់លាស់! ។ ជាមួយនេះក៏ក្រុមហ៊ុនដំណាំស្វាយចន្ទី និងក្រុមវិនិយោគជប៉ុនខ្លះមានចេតនាចូលរួមកសាងសេដ្ឋកិច្ច ជាមួយប្រជាពលរដ្ឋដែលមានដីក្រោយបោសសំអាតមីនរួច។

លោកបន្តថា, ខ្ញុំក៏បានលេីកជាគំនិតផ្តួចផ្តេីមក្នុងការស្នេីសុំអភិវឌ្ឍន៍គំរោងដីសម្បទាន សង្គមកិច្ចដែលរាជរដ្ឋាភិបាលចែកជូន ប្រជាពលរដ្ឋគ្មានដីធ្លី ដេីម្បីកសាងសេដ្ឋកិច្ចថ្មី ដោយធ្វេីសមាហរណកម្ម ការរំដោះដីមានបញ្ហាគ្រាប់មីន សង់លំនៅដ្ឋាន ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត ផ្លូវ ធារាសាស្ត្រ សាលារៀន ផ្សារ រោងចក្រផលិតផលកសិកម្មបំរេីក្នុងស្រុកនិងនាំចេញ ។

មានន័យថាប្រជាពលរដ្ឋក្រី្រ កមានលំនៅដ្ឋាន មានមុខរបរ មានប្រាក់ចំណូល មានផលិតផលកសិកម្មរយ:ពេលខ្លី រយ:ពេលមធ្យម និងដំណាំយុទ្ធសាស្រ ្តរយ:ពេលវែង មានទីផ្សារច្បាស់លាស់តាមរយ:កសិកម្មតាមកិច្ចសន្យា ដែលមានរាជរដ្ឋាភិបាលផ្តល់ដីសង្គមកិច្ច ក្រុមហ៊ុនវិនិយោគជាមួយប្រជាពលរដ្ឋ ដោយគ្មានទំនាស់ដីធ្លីឡេីយ! ។

គំរោងបែបនេះអាចទាញបាននូវការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋ ជា ពិសេសប្រជាពលរដ្ឋគ្មានដីធ្លីនិងគាំទ្រយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រនិងដឹកនាំប្រទេសទៅជាប្រទេសអភិវឌ្ឍន៍ត្រឹមឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។ ដៃគូជប៉ុនចាប់អារម្មណ៍ជាខ្លាំងជាមួយគំនិតផ្តួចផ្តេីមនេះ និងសំនូមពរឱ្យគិតគូររៀបចំខ្លឹមសារដេីម្បីអភិវឌ្ឍន៍ឱ្យក្លាយជាការពិតជាក់ស្តែងតែម្តង៕ សំរិត

អត្ថបទដែលជាប់ទាក់ទង