សារព័ត៌មានជាអាហារសំខាន់បំផុត ចំពោះពាណិជ្ជករនិងអ្នកវិយោគ រួមទាំងការអប់រំផ្លូវច្បាប់ដល់អ្នកអាន អ្នកស្តាប់
ភ្នំពេញ៖ លោកផុស សុវណ្ណ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ បានមានប្រសាសន៍លើកឡើងថា សារព័ត៌មាន គឺជាអាហារមួយដ៏សំខាន់បំផុត ចំពោះពាណិជ្ជករនិងអ្នកវិយោគ ហើយសារព័ត៌មានក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំផ្លូវច្បាប់ដល់អ្នកអាន អ្នកស្តាប់ផងដែរ ។
ប្រសាសន៍បែបនេះរបស់លោកផុស សុវណ្ណ បានធ្វើឡើង កាលពីព្រលប់ថ្ងៃទី០២ កញ្ញា២០១៨ នៅក្នុងសណ្ឋាគារអ៊ីនធើកុងទីណង់តាល់ សង្កាត់ទំនប់ទឹកខណ្ឌចំការមន ក្នុងពិធីបើកស្នាក់ការកណ្តាលអង្គភាពព័ត៌មានASEANTOP Newsនិងដាក់អោយដំណើរការគេហទំព័រព័ត៌មានASEANTOP .Comអនឡាញ ។
លោកផុស សុវណ្ណ បានមានប្រសាសន៍លើកឡើងថា លោកពិតជាគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតឡើងនូវសារព័ត៌មានASEANTOP Newsនេះ ខណៈដែលប្រទេសកម្ពុជា សារព័ត៌មានមានសិទ្ធិសេរីភាពយ៉ាងពេញទំហឹងក្នុងការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ។
លោកបន្តថា ការបង្កើតថ្មីសារព័ត៌មានASEANTOP
News គឺកើតចេញពីការសហការរវាងសារព័ត៌មានជាច្រើន ពិសេសសារព័ត៌មានដែលប្រើប្រាស់ភាសារចិន។លោកជឿជាក់ថា សារព័ត៌មាននេះនឹងពាំនាំព័ត៌មាន ពីការរីកចំរើនរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិននិងលើពិភពលោក ដោយសារថា សារព័ត៌មាន ជាអាហារសំខាន់បំផុត ចំពោះពាណិជ្ជករនិងអ្នកវិយោគ រួមទាំងការអប់រំផ្លូវច្បាប់ដល់អ្នកអាន អ្នកស្តាប់ផងដែរ។
ក្នុងឱកាសនោះដែរលោកផុស សុវណ្ណក៏នូវបានលើកឡើងពីការMOU រវាងក្រសួងព័ត៌មានចិន ក្រុមហ៊ុនខ្សែភាពយន្តចិននិងក្រសួងព័ត៌មានកម្ពុជាផងដែរ ក្នុងការពង្រឹងលើវិស័យព័ត៌មាននេះអោយកាន់តែប្រសើរឡើងមួយកំរិតថែមទៀត ។ ក្នុងនោះក៏មានការចុះMOUរវាងសារព័ត៌មានAKP ជាមួយសារព័ត៌មានស៊ិន ហួរបស់ចិន វិទ្យុជាតិចុះMOUជាមួយវិទ្យុរបស់ខេត្តក្វាងស៊ីជាដើម។
លោកផុស សុវណ្ណក៏បានបញ្ជាក់ផងដែរថា នៅដើមអាណត្តិទី៦នេះ ក្រសួងព័ត៌មានកម្ពុជានិងធ្វើសន្និសីទសារព័ត៌មានមួយ ជាមួយទូរទស្សន៍និងខ្សែភាពចិននៅក្រសួងព័ត៌មាន ពេលនោះហើយ អង្គភាពព័ត៌មានASEANTOP Newsនិងគេហទំព័រព័ត៌មានASEANTOP .Comអនឡាញនឹងដើរតួយ៉ាងសំខាន់លើការផ្សព្វផ្សាយពីព័ត៌មាននេះ៕