ស្លាប់ម្នាក់, របួសម្នាក់ ដោយថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលខ៥ ស្រុកពញាឮ
កណ្ដាល៖ក្រុមសមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី២៦ខែតុលានេះថាដោយស្ដីពី ករណី គ្រោះ ថ្នាក់ ចរាចរណ៍ ផ្លូវ គោក ដែល
បង្ករ ឡេីង ដោយ រថយន្តនិងម៉ូតូបណ្តាលអោយ ស្លាប់ម្នាក់និងរបួសម្នាក់,ខូចខាត ម៉ូតូ ០១គ្រឿង។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅល្ងាចថ្ងៃ ទី ២៥ ខែ តុលា ឆ្នាំ ២០២១ លេីកំណាត់ ផ្លូវ ជាតិលេខ៥ ចន្លោះ គីឡូម៉ែត្រ ២៨-២៩ ស្ថិតក្នុង ភូមិ ទួល អំពិល ឃុំ ពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ។
សមត្ថកិច្ចបន្តទៀតថានៅល្ងាចថ្ងៃខែឆ្នាំកេីតហេតុខាងលេី មានរថយន្ត ០១គ្រឿង ម៉ាក SUPER GREAT ពណ៌ ស ពាក់ ផ្លាកលេខ ចង្កូតស្តាំ PSHN -0594 សណ្តោងរ៉ឺម៉ក ពណ៌ បៃតង ពាក់ ផ្លាកលេខ ព្រះ/ហនុ 4A-3579 បេីកបរចេញពីផែ ស្ទុកទំនឹញ ក្នុងទិសដៅ ពីកេីតទៅលិច(អ្នកបេីកបររត់គេចខ្លួន) ។
លុះពេលបេីកបរ ចេញមកដល់ លេីទ្រូងផ្លូវ ស្របពេលនោះ ក៍មានម៉ូតូ០១គ្រឿង ម៉ាកHONDA DREAM ធុន C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AT-0142 បេីកបរក្នុង ល្បឿន លឿន ទិសដៅ ពីត្បូងទៅជេីង បណ្តាលអោយ ម៉ូតូបុក រថយន្ត ពេញ ទំហឹង ហេីយកិន អ្នករួមដំណេីរស្លាប់ភ្លាមនៅកន្លែងកេីតហេតុតែម្តង ។ចំណែកអ្នកបេីកបរ រងរបួសស្រាល ។
សព មានឈ្មោះ ភូ យុាំងក ភេទប្រុស អា២៦ឆ្នាំ មានទីលំនៅ ភូមិ រកាកោង១ ឃុំរកាកោង ស្រុក មុខ កំពូល ខេត្ត កណ្ដាល (ពាក់ មួក សុវត្ថិភាព ) ។
អ្នកបេីក បរ មានឈ្មោះ ង្វៀង យ៉ុាំងភី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិ ឃុំ ស្រុក ជាមួយ គ្នា (របួស ស្រាល-ពាក់ មួក សុវត្ថិភាព ) ។
ក្រោយ ពេល កេីតហេតុ កំលាំងផ្នែក ជំនាញ បាន ចុះ ដល់ កន្លែង កេីតហេតុ បន្ទាន់ ធ្វេីការនៅ កន្លែង កេីតហេតុ និងបានធ្វេីកំណត់ហេតុ ប្រគល់ សព ទៅសាច់ញាតិធ្វេីបុណ្យ។
ចំណែកវត្ថុតាងបានយកមក រក្សាទុក ជាបណ្តោះ អាសន្ន នៅអធិការដ្ឋាន នគរបាល ដេីម្បី បន្ត នីតិ វិធី ៕