ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាទទួលយក សេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយ រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសិក្សា

38

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកចនេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធអនឡាញ ដើម្បីអនុម័តលើរបៀបវារៈចំនួន៣។

ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ហើយប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យ និងសិក្សា នៅក្នុងនោះមាន៖

១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ។
២៖ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

សេចក្តីព្រាងច្បាប់ទាំង៣ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័ត ក្នុងកិច្ចប្រជុំពេញអង្គ កាលពីដើមសប្តាហ៍កន្លងទៅនេះ៕

អត្ថបទដែលជាប់ទាក់ទង