ក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់សមាសភាព សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ចំនួន២៧រូប , លោក ម៉ប់ សារិន ជាប្រធានក្រុមប្រឹក្សា
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសទទួលស្គាល់សមាសភាព សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ចំនួន២៧រូប។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ។
ក្រុមប្រឹក្សារាជធានីភ្នំពេញ មានលោក ម៉ប់ សារិន ជាប្រធានក្រុមប្រឹក្សា និងមានសមាជិកចំនួន ២៦រូបផ្សេងទៀត៕