អាជីវករពិឃាតសត្វគោក្របី នៅសង្កាត់ជ្រោយចង្វារជាច្រើននាក់ ប្តឹងអោយអាជ្ញាធរជួយអត្តរាគមន៍ ករណីលោក សេន គ្រីយ៉ា មិនព្រមឱ្យចូល ទិញគោនៅបរិវេណសត្តឃាត
ភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋនិងអាជីវករពិឃាតសត្វគោក្របីនៅសត្តឃាតស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ជាច្រើននាក់បានសម្តែងការមិនពេញចិត្ត រហូតប្តឹងអោយអាជ្ញាធរអោយជួយអត្តរាគមន៍ ករណីលោក សេន គ្រីយ៉ា ម្ចាស់ទីតាំងសត្តឃាត គោ-ក្របីដែលមានទីតាំងស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មិនព្រមឱ្យពួកគាត់ចូល ទិញគោដែលនាំមកពីប្រទេសថៃ នៅបរិវេណទីតាំងសត្តឃាតរបស់គាត់(សេន គ្រីយ៉ា ) បើបង់ចង់ទិញគោតម្រូវអោយបង់ថ្លៃគោមួយក្បាល២ម៉ឺនរៀលថែមទៀត។
ពលរដ្ឋនៅភូមិបាក់ខែងលើបានលើកឡើងថា៖ ទីសត្តឃាត (កុងស៊ីកាប់គោ ក្របី) នៅស្ពានលេង៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កំពុងតែបង្កឱ្យប៉ះពាល់ដល់បរិស្ថានជុំវិញយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាផ្តិតមេដៃប្តឹងទទួចសុំឱ្យអាជ្ញាធរសង្កាត់ជួយអន្តរាគមន៍ដោះស្រាយ ខណៈពេលដែលរដ្ឋបាលខណ្ឌជ្រោយចង្វារ បានណែនាំឱ្យម្ចាស់រកទីតាំងថ្មីសមស្របដោយមិនបន្តច្បាប់អនុញ្ញាតនោះ ។
កន្លែងកុងស៊ីកាប់គោនេះ ត្រូវបានគេដឹងថា ស្ថិតនៅតាមមាត់ប្រឡាយខាងជើងស្ពានទី៦ ក្នុងភូមិបាក់ខែងលើ ដោយមានម្ចាស់ឈ្មោះ សេន គ្រីយ៉ា ភេទប្រុស ជាជនជាតិខ្មែរ-អ៊ិស្លាម បានកាប់គោក្របីមួយថ្ងៃរាប់រយក្បាល រួចបង្ហូរកាកសំណល់ដូចជា សាច់ ឈាម ចូលទៅក្នុងប្រឡាយតែម្តង ។ ក្រៅពីនោះ នៅជុំវិញក្នុងភូមិសុទ្ធតែរោងចិញ្ចឹមគោ អាចម៌បែកម៉ាំស្អុយអសោចិ៍ពេញភូមិ ព្រមទាំងហូរចូលទៅក្នុងប្រឡាយបង្កឱ្យទឹកឡើងស្អុយលែងប្រើការបាន ។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា កន្លកន្លែងកុងស៊ីកាប់គោរបស់ឈ្មោះ សេន គ្រីយ៉ា ភេទប្រុស ជាជនជាតិខ្មែរ-អ៊ិស្លាម ស្ថិតនៅតាមមាត់ប្រឡាយខាងជើងស្ពានទី៦ ក្នុងភូមិបាក់ខែងលើនេះ មិនមានច្បាប់អនុញ្ញាតិអោយទំលាក់គោនោះទេ ដោយសារតែសាលាខណ្ឌជ្រោយចង្វាធ្វើនិរាករណ៍ច្បាប់ចាស់ចោល មិនអោយបន្តអាជីវកម្មទៀត។
អាជីវករពិឃាតសត្វគោក្របីនៅសត្តឃាតដ្ឋាន ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ បានអោយដឹងថា ពួកគាត់បានប្តឹងអោយអាជ្ញាធរ ជួយអត្តរាគមន៍ ដោយសារតែលោក សេន គ្រីយ៉ា ម្ចាស់ទីតាំងសត្តឃាត គោ-ក្របីខាងលើ
មិនព្រមឱ្យពួកគាត់ចូល ទិញគោដែលនាំមកពីប្រទេសថៃ នៅបរិវេណទីតាំងសត្តឃាតរបស់គាត់(សេន គ្រីយ៉ា ) ដែលមានទីតាំងស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ហើយថែមទាំងអោយបង់ថ្លៃគោមួយក្បាល២ម៉ឺនរៀលថែមទៀត។ បើមិនដូច្នេះទេ លោកសេន គ្រីយ៉ា អោយកូនចៅមកចាប់យកគោ ក្របី នោះទៅវិញ។
យោងតាមលិខិតរបស់សាលាខណ្ឌជ្រោយចង្វាចុះថ្ងៃទី១០ កញ្ញា ២០២១ ក្រោយពីមានពាក្យបណ្ដឹងសុំអន្តរាគមន៍របស់អាជីវករពិឃាតសត្វគោ-ក្របី ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក៏បានជំរាបមកលោក សេន គ្រីយ៉ា ម្ចាស់ទីតាំងសត្តឃាត គោ-ក្របី ដែលមានទីតាំងស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារនេះថា៖ តំណាងអាជីវករពិឃាតសត្វ គោ-ក្របី ជាច្រើននាក់ បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍មកអាជ្ញាធរខណ្ឌជ្រោយចង្វារ ដោយអះអាង ថាៈ ពួកគាត់ត្រូវបានគេហាមមិនឱ្យចូលទៅទិញគោ-ក្របី ពីអាជីវករដែលដឹកជញ្ជូនគោ-ក្របីមកស្តុក ទុកលក់នៅក្នុងបរិវេណទីតាំងសត្តឃាតរបស់លោកឡើយ និងមិនតែប៉ុណ្ណោះនៅពេលទិញបានគោ-ក្របី មកពិឃាតយកសាច់ម្តងៗ គឺត្រូវបង់តម្លៃក្បាលគោបន្ថែមក្នុងមួយក្បាលៗទៅឱ្យម្ចាស់ទីតាំងសត្តឃាតថែម ទៀតផង ដែលបញ្ហានេះធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។
ចំពោះករណ៏នេះ ប្រសិនបើកើតមានឡើងនៅក្នុងបរិវេណទីតាំងសត្តឃាតរបស់លោកពិត មែននោះ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមធ្វើការណែនាំឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។
គួរបញ្ជាក់ថា៖ជុំវិញបញ្ហានេះ រដ្ឋបាលខណ្ឌជ្រោយចង្វា ក៏បានធ្វើលិខិត យោងពាក្យស្នើសុំ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ របស់ឈ្មោះ សេន គ្រីយ៉ាផងដែរ គឺរដ្ឋបាលខណ្ឌជ្រោយចង្វា បានបដិសេធ ចំពោះសំណើសុំការអនុញ្ញាត បន្តបង្កើតសត្តឃាតដ្ឋានពិឃាតគោ-ក្របី ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយរដ្ឋបាលខណ្ឌជ្រោយចង្វារ មិនអាចចុះហត្ថលេខាបញ្ជូនបានឡើយ ដោយហេតុថា ទីតាំងនេះស្ថិតនៅជិតបណ្តុះប្រជាពលរដ្ឋរស់នៅ ជិតវិមានឈ្នះឈ្នះ ជិតកីឡដ្ឋានមរតកតេជោ ដែលធ្វើ ឱ្យប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋក្បែរនោះ និងតំបន់ជុំវិញ។ទោះមិនមានការអនុញ្ញាងត្តពីអាជ្ញាធរហើយក្ដី តែសកម្មភាពអាជីវកម្មសត្វឃាតខាងលើនៅដំណើរការដដែលមកដល់សព្វថ្ងៃនេះ។ការបើកបរដឹកជញ្ជូនគោ ក្របីក្នុងល្បឿនលឿន និងការពិឃាតគោ-ក្របីក្នុងពេលព្រឹកព្រលឹមតែងតែបង្កសម្លេងរំខាន ជាហេតុធ្វើ ឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងបានលើកឡើងពីទុក្ខកង្វល់គ្រប់វេទិកាសាធារណៈនិងស្នើ អោយរកទីតាំងថ្មីដែលសមស្រប។ប៉ុន្តែទោះបីជាយ៉ាងណាក្តីទីតាំងរបស់លោកសេន គ្រីយ៉ានៅតែដំណើរការជាធម្មតា មិនខ្វល់ខ្វាយអ្វីឡើយ៕