ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌទួលគោក ណែនាំដល់ម្ចាស់ អាជីវកម្មគ្រប់ប្រភេទ ដែលបាននិងកំពុងលក់ដូរ ទំនិញនៅលេីកំណាត់ផ្លូវលេខ ២៤៥ (ចាប់ពីផ្លូវលេខ២៣០ ដល់ផ្លូវលេខ៣៣៦)

55

 

ភ្នំពេញ៖អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី៣តុលា២០២១នេះរដ្ឋបាលខណ្ឌទួលគោក ធ្វេីសេចក្តីណែនាំដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទដែលបាននិងកំពុងលក់ដូរ ទំនិញនៅលេីកំណាត់ផ្លូវលេខ ២៤៥(ចាប់ពីផ្លូវលេខ២៣០ ដល់ផ្លូវលេខ៣៣៦) ស្ថិតក្នុងសង្កាត់ផ្សារដេីមគរ និង សង្កាត់បឹងសាឡាង ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: ទប់ស្កាត់ការរំលោភយកចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណ: សម្រាប់អាជីវកម្មរបស់ខ្លួន និងបង្កអោយមានការកកស្ទះចរាចរណ៍នៅលេីដងផ្លូវ ប៉ះពាល់ ដល់ផលប្រយោជន៍និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង