ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ប្រជុំដាក់ផែនការយក សំរាមតាមការកំណត់..!

57

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះនៅសាលាខណ្ឌបឹងកេងកងដោយរដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំបើកកិច្ចប្រជុំដោយស្តីពី ការបញ្ចេញកាកសំណល់(សម្រាម)ឲ្យបានទាន់ពេលកំណត់ និង ក្នុងមួយថ្ងៃពោលគឺ ចាប់ពីម៉ោង១៨ដល់ ២១:យប់ នៅតាមគេហដ្ឋាន ឬនៅតាមលំនៅស្ថាននិមួយៗក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដែលមាន០៧សង្កាត់និងភោជនីយដ្ឋាននិមួយៗ និងនៅតាមបណ្ដាផ្សារនៅក្នុងខណ្ឌត្រូវញាប់ដៃញាប់ជើង ដោយវេចខ្ចប់ទុកដាក់សំរាមឬកាកសំណល់ផ្សេងៗ អោយបានទាន់ពេលវេលាតាមការកំណត់ចៀសវាង នៅសេសសល់សំរាមឬទុកសំរាមចោលធ្វើអោយប៉ះពាល់បរិស្ថាននិងសោភ័ណ្ឌភាពក្នុងមូលដ្ឋានផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការចូលរួមពី គណៈ អភិបាល .លោកនាយករងរដ្ឋបាលខណ្ឌ .លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីដែរពាក់ព័ន្ធ លោក-លោកស្រីចៅសង្កាត់ និង តំណាងក្រុមហ៊ុនស៊ិនទ្រីផងដែរ។ដូចនេះសូមអស់លោក លោកស្រីដែលមានវត្តមានមកស្ដាប់ផែនការប្រជុំនៅថ្ងៃនេះត្រូវចូលរួមអនុវត្តន៍អោយមានប្រសិទ្ធិភាពខ្ពស់ពោលគឺត្រូវចុះប្រមូលសំរាមឬកាកសំណល់ផ្សេងៗអោយស្របទៅតាមទ្រឹស្ដីលើកឡើងថា«សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»៕

អត្ថបទដែលជាប់ទាក់ទង