គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ឡានដឹកដី បុកអ្នកជិះម៉ូតូកិនឡើងខ្ទេច..!
កណ្ដាល៖ក្រុមសមត្ថកិច្ចបានអោយដឹងនៅថ្ងៃទី០៥ខែវិច្ឆិកានេះថាដោយស្តីអំពីករណីគ្រោះថ្នាក់ចរាចរផ្លូវគោក រវាងរថយន្តប្រភេទធុនធំបើកបុកអ្នកជិះម៉ូតូ
បណ្ដាលអោយស្លាប់ម្នាក់និងឃាត់ខ្លួនតៃកុងឡាន។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវលេខ 70B( ៣៨០ )ភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលបង្កឡើងដោយម៉ូតូម៉ាក Honda Cub C 90 ពណ៌ ទឹកប៊ិច ផ្លាកលេខ កណ្ដាល 1A-2956 បើកបរដោយឈ្មោះ ស្រេង ឡន ភេទ ស្រី អាយុ ៦១ឆ្នាំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយបើកបរក្នុងទិសដៅពីកើត ទៅលិចឆ្លង កាត់ផ្លូវខេត្ត៣៨០ ត្រូវរថយន្ត១គ្រឿងម៉ាកScania ធន់បែនធំ ភ្លៅ៤ ពណ៌ ស ផ្លាកលេខកំពង់ចាម 3A-9778 (ដឹកដី) បើកបរដោយឈ្មោះ កែវ សំណាង ភេទប្រុស អាយុ២៨ ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ នៅភូមិស្ថាពរ ឃុំប៉ាលហា ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។កម្មសិទ្ធរបស់ឈ្មោះ វ៉ា ។
បើកបរក្នុងទិសដៅពី ជើងទៅត្បូង បុកអូសកិន មនុស្សបែកខ្ទេច ។
ករណីនេះបណ្ដាលអោយ រងគ្រោះថ្នាក់ដល់ស្លាប់ស្រ្តីម្នាក់នៅកន្លែងកើតហេតុតែម្ដង។
មូលហេតុ ៖ អ្នកបើកបរម៉ូតូបង្កបើកឆ្លង ផ្លូវខ្វះការប្រុងប្រយត្ន័ ។ ចំនែកភាគីរថយន្តបានបើកបរក្នុងល្បឿនលឿន ហើយដឹកធ្ងន់ខ្វះការប្រុងប្រយត្ន័ ។ចំណែកអ្នកបើកបររថយន្តឈ្មោះ កែវ សំណាង ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល ឃាត់ខ្លួនអ្នកបើក។
ក្រោយមកជំនាញបានសហការជាមួយ នគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកអំពិលចុះកសាងសំនុំរឿងនិងវាស់វែង កន្លែងកើតហេតុនិងប្រគល់សពជនរងគ្រោះអោយគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណីនិងដកហូតវត្ថុតាង ទាំងពីរគ្រឿងមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ព្រមទាំងនាំអ្នកបើកបររថយន្តមក អធិការដើម្បីចាត់ការតាមនិតិវិធី ច្បាប់ ៕