រដ្ឋបាលខណ្ឌកំបូល បើកកិច្ច ប្រជុំ ដាក់បញ្ហា៦ចំណុច ដើម្បីអនុវត្ដបន្ដការងារឲ្យ មានប្រសិទ្ធភាព តម្លាភាព
ភ្នំពេញ៖ រដ្ឋបាលខណ្ឌកំបូល បានបើកកិច្ច ប្រជុំដាក់ប្រធានបទចំនួន៦ចំណុច ដើម្បីអនុវត្ដបន្ដការងារឲ្យ មានប្រសិទ្ធភាព តម្លាភាព និងប្រជាធិបតេយ្យ ស្របតាមគោលនយោបាយ ឈ្នះ ឈ្នះ និងតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបញ្ជាឲ្យ គ្រប់បណ្ដាខណ្ឌ ទាំង១៤ ត្រូវអនុវត្ដឲ្យបានម៉ឺងម៉ាត់ របប ការងារ នៃរដ្ឋបាលខណ្ឌនីមួយៗ ប្រសិទ្ធភាពខ្ពស់ ។
ដោយអនុវត្ដ តាមអនុសាសន៏ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌកំបូល បានបើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា២០២១ជាមួយគណៈបញ្ជាការឯកភាព ខណ្ឌ សង្កាត់ នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ដោយមានការ ចូលរួម ពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលនិងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ដែលមានសមាភាពចូលរួមពី លោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង ១១ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ លោកប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ និងលោកចៅសង្កាត់ទាំង៧ផងដែរ ។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ទី ១.ការងារអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។ ទី ២.ការងារត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ។ ទី ៣.ការងារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ទី ៤.ការងារចាក់វ៉ាក់សាំងកូវីដ-១៩ ។ទី៥.ការ ងារ គ្រប់គ្រងសំណង់ក្នុងភូមិសាស្រ្តខណ្ឌកំបូល ។និង ទី ៦.ការងារតាមដានត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងខណ្ឌកំបូល ៕
សំរិត