មន្ត្រីយោធា អង្គភាពវិស្វកម្មក្រសួងការពារជាតិម្នាក់ បាញ់បោះសេរី
សៀមរាប៖មន្ត្រីយោធាអង្គភាពវិស្វកម្មក្រសួងការពារជាតិម្នាក់ដែលបាញ់បោះសេរីកាលពីរសៀលថ្ងៃទី៤វិច្ឆិកាត្រូវបានសមត្តកិច្ចហៅមកវាស់កំពស់ហើយ។តាមកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាបថា ករណីផ្ទុះអាវុធនេះកើតឡើង ត្រង់ចំណុចមុខភោជនីយដ្ឋាន ស្នាដៃម៉ែក្មែក៥ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនបង្កមានឈ្មោះ កែវ វី ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរ ជាទាហ៊ានកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្ន រស់នៅភូមិទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ឈ្មោះ កែវ វីប្រាប់ថាគេជាមន្ត្រីយោធាមកបំពេញបេសកកម្មធ្វើថ្នល់នៅខេត្តសៀមរាបហើយ ចូលមកផឹកសុីក្នុងហាងស្នាដៃម៉ែក្មែក៥ខេត្តសៀមរាប។ពេលនោះ ឈ្មោះ កែវ វី មានទំនាស់ពាក្យសម្តី ជាមួយនារីជាសង្សារ នៅពេលចេញមកមុខហាង កន្លែងចតម៉ូតូព្រោះហៅនាងមិនទៅជាមួយក៏បានដកកាំភ្លើងខ្លីម៉ាកG Lock ១៩ ពីចង្កេះ បាញ់ផ្ទុកដី ០១គ្រាប់ ហើយឡើងជិះរថយន្ត ជាមួយមិត្តភ័ក្រគេចខ្លួនបាត់ទៅដូចអត់មានរឿងអីចឹង។ ចំណែកនារីជាសង្សារបានជិះម៉ូតូតាមពីក្រោយផងដែរ។ចឹងបានថាព្រោះរឿងប្រដាប់ប៉ុនបាតដៃធ្វើឲ្យយីអ៊ុនចុះចឹង៕
នៅកន្លែងកើតហេតុសមត្ថកិច្ចបានចុះទៅដល់រកឃើញវត្ថុតាងសំបកគ្រាប់មួយ តាមចម្លើយរបស់ ឈ្មោះ កែវ វី ថា រូបគាត់ជាទាហ៊ាន កងវិស្មកម្ម ក្រសួងការពារជាតិ ដោយចុះបេសកកម្ម មកធ្វើផ្លូវក្នុងខេត្តសៀមរាប បានរយៈពេល ០៣ថ្ងៃហើយនៅវេលាម៉ោង២១យប់ ថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ រូបគាត់និងសង្សារ ឈ្មោះ ឈ. ច.ឌ ភេទស្រី២៧ឆ្នាំ បានជិះម៉ូតូ ទៅផឹកសុីជាមួយមិត្តភ័ក្រ នៅហាងម៉ែក្មេក៥ លុះចេញវិញ ដើរមកកន្លែងចតម៉ូតូ បំណងទៅដេក ដោយពេលនោះ ជននោះ ក៏មានទំនាស់ពាក្យសម្ដីជាមួយសង្សា ហើយបានចេញទៅមុខហាង ក្បែរកន្លែងចតម៉ូតូ រួច ក៏ទាញកាំភ្លើងខ្លីម៉ាក G Lock19 បាញ់ផ្ចុចដីចំនួន ១គ្រាប់ រួចឡើងជិះរថយន្ត គេចខ្លួនបាត់ ។ ក្រោយឮស្នូរសំឡេងកាំភ្លើង, កម្លាំងសមត្ថកិច្ចនគរបាល ដែលល្បាត នៅជិតនោះ ក៏បានដេញតាម ជនសង្ស័យ និង ចាប់ខ្លួនបាន នៅក្នុងយប់កើតហេតុនោះ តែម្តង។ ក្រោយឃាត់ខ្លួន, កម្លាំងសមត្ថកិច្ចនគរបាល ដកហូត បាន កាំភ្លើងខ្លី ១ ដើម និង គ្រាប់ចំនួន ពីជនសង្ស័យ ។ បច្ចុប្បន្ននេះ, ជនសង្ស័យ ត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕