ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងកែលម្អសួនច្បារ មុខអគារទីស្តីការក្រសួងការពារជាតិថ្មី សម្រេចបានប្រមាណ៩៥ភាគរយហើយ គ្រោងនឹងរួចរាល់នៅសប្តាហ៍ក្រោយនេះ

136

ភ្នំពេញ៖ គម្រោងនៃកែលម្អសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មី ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ហើយបើគិតមកដល់ពេលនេះ គម្រោងនេះបានសម្រេចប្រមាណ៩៥ភាគរយហើយ គ្រោងនឹងរួចរាល់នៅសប្តាហ៍ក្រោយនេះ។

  លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី០៥ វិច្ឆិកានេះថា៖ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពកែលំអរសួនច្បារអោយកាន់តែស្រស់ស្អាត ពីទិសខាងលិចមករហូតដល់មុខអគារទីស្តីការក្រសួងការពារជាតិថ្មី ជាមួយនិងការកាត់សួនច្បារចាស់ចេញប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូល អគារទីស្តីការក្រសួង ការពារជាតិ ការងារទាំងអស់នេះ បើគិតមកដល់ថ្ងៃទី០៥វិច្ឆិកានេះសម្រេចបានប្រមាណ៩៥ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅសប្តាហ៍ក្រោយនេះ។

   ការកែលំអរសួនច្បារមួយនេះធ្វើឡើងដើម្បីត្រៀមបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងការពារជាតិថ្មីដែលគ្រោងនិងបើកសម្ពោធ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។

   គម្រោងនេះ មួយផ្នែកត្រូវប្រើប្រាស់ថវិការបស់ក្រសួងការពាជាតិ ដូចជា ការដាក់លូថ្មីទំហំ១ម៉ែត្រ និងងការអ៊ុតកៅស៊ូលើទំហំផ្លូវចូលក្រសួងរហូតដល់៤៥ ម៉ែត្រជាដើម ចំណែករដ្ឋបាលរាជធានីភ្នំពេញមានការងារច្រើនដែលត្រូវអនុវត្តផងដែរ ដូចជាការកែលម្អសួនច្បារ ដាក់បង្គោលភ្លើង៦៦ដើម ជាមួយនឹងការដាក់លូ ការស្ដាលូពីក្រោយនិងនៅមុខក្រសួងការពារជាតិ

  សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ ត្រូវបានកាត់សួនចាស់ចេញរហូតដល់ប្រវែង៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅ  បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាង ធំទូលាយជាងមុន៕

 

អត្ថបទដែលជាប់ទាក់ទង