ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យបុរសម្នាក់ លោតទឹកសម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា ដោយសារជំងឺបាក់ទឹកចិត្ត

39

សង្ស័យបុរសម្នាក់ លោតទឹកសម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា ដោយសារជំងឺបាក់ទឹកចិត្ត

កំពង់ចាម ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីសង្ស័យលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា នៅចំណុចចន្លោះបង្គោលទី១០ និង ទី១១។

បបើតាមប្រភពពីអធិការក្រុងកំពង់ចាម បានឲ្យដឹងថា ក្រោយពីបានទទួលពត៌មានភ្លាម លោកអធិការក្រុងបានបញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការណ៍ជាមួយគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ពិតជាករណីបន្សល់ទុកមធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមើអ៊ិច ពណ៌ ទឹក្រូចលាយស ពាក់ស្លាក់លេខ កំពង់ចាម 1AA- 7187 ដោយមានកូនសោរជាប់នឹងម៉ូ និង មួកសុវត្ថិភាព ពណ៍ក្រហមចំនួនមួយ ។

រួមមានបន្សល់ទុក
– កាបូបលុយពណ៍ខ្មៅ មានលុយខ្មែរ ចំនួន ៣០៥០០ រៀល
– ប័ណ្ណចាក់វាក់សាំងកូវីដ -១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធារះ
– ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក អូប៉ូ ពណ៍ខ្មៅ(ជាប់លេខកូដ)
– ជញ្ចៀន០១វង់.
– ខ្សែរក ០១ខ្សែ
– ក្រដាស់សរសេរសុំទោស ០១ សន្លឹក
-បច្ចុប្បន្នសំភារៈខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយកំលាំងយើងកំពុងផ្សព្វផ្សាយពត៍មានស្វែករកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងនោះបន្ត ។

អត្ថបទដែលជាប់ទាក់ទង