ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនវៀតណាមរិះគន់ លោករដ្ឋមន្រ្តីខ្លួន ចូលសុី «សាច់គោស្ទេក​ ហាងថ្លៃ» និងល្បីឈ្មោះនៅអង់គ្លេស

134

អង់គ្លេស ៖ ប្រជាជនវៀតណាមបានសម្តែង ភាពក្តៅក្រហាយនិងរិះគន់យ៉ាងខ្លាំង បន្ទាប់ពីឃើញក្លីបវីដេអូ បង្ហាញអោយឃើញ លោកឧត្តមសេនីយតូ ឡាំ រដ្ឋមន្រ្តីក្រសួងកិច្ចការសន្តិសុខសាធារណៈវៀតណាមនិងប្រតិភូ អង្គុយ ហូប «សាច់គោស្ទេក ដុំមាស» នៅហាងរបស់លោកNusret Gokceមេចុងភៅដ៏ល្បីឈ្មោះបំផុត ដែលគេស្គាល់ក្នុងរហស្សនាម«Salt Bae” ស្ថិតនៅ តំបន់ប្រណិតនិងថ្លៃបំផុតនៅក្រុងឡុងប្រទេសអង់គ្លេសកាលពីថ្មីៗនេះ។

ប្រជាជនវៀតណាមរិះគន់លោករដ្ឋមន្រ្តីខ្លួន ព្រោះហាងសាច់គោដុំមាសនោះថ្លៃមហាថ្លៃ គឺមួយចានថ្លែពី£850 ទៅ£1,500 ($1,140 ទៅ$2,015) .នៅមិនទាន់បូកថ្លៃផឹក និង ថ្លៃសេវា 15%ទៀត ក្នុងខណៈប្រជា ជន វៀតណាមរកសុី មួយថ្ងៃមិនបានប៉ុន្មានដុល្លារផង។
ការពិតទៅក្លីបវីដេអូនោះ គឹបង្ហោះដោយម្ចាស់ហាង តែប៉ុន្មានមកក្រោយមក ម្ចាស់ហាងលុបចេញវិញ…។

ធ្វើធំពិបាកអញ្ចឹង! មានលុយសុីហើយ ពិបាកត្រូវគេជេរថែមទៀត? បក្សវៀតណាមមិនទាន់ចេញប្រតិកម្មទេ!៕

អត្ថបទដែលជាប់ទាក់ទង