ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​ គាំងបេះដូង​ស្លាប់​

69

​បាត់ដំបង​ ៖​ ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ ក្រោយ​ពី​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​បាន​ប៉ុន្មាន​ម៉ោង​ ដោយសារ​រោគ​ប្រចាំ​កាយ​ ត្រង់​ចំណុច​បុរី​រំចេក​ ស្ថិត​ក្នុងផ្ទះ​លេខ​១៤១​ ក្រុម​ទី​១១​ ភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ នៅ​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​។​
​សាកសព​ឈ្មោះ​ ផាក់​ ផុង​ស៊ុន​ (PARK​ JONGSEONG)​ ភេទ​ប្រុស​ អាយុ​ ៤៦​ឆ្នាំ​ ជនជាតិ​កូរ៉េ​ខាងត្បូង​ ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ​។​
​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ ញ៉ា​ន​ ប៊ុ​ន​វាសនា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ជាងគំនូរ​ មាន​ទីលំនៅ​ភូមិ​វត្ត​តា​មិ​ម​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​១៧​និង​៤០​នាទី​ ជន​រង​គ្រោះ​ខាងលើ​ មាន​មុខរបរ​ជាងគំនូរ​ បាន​ហៅ​ខ្លួន​ឲ្យ​ជូន​ទៅ​ទិញ​ភី​ហ្សា​ ខ្លួន​បាន​យក​ម៉ូតូឌុប​ទៅ​ទិញ​រួច​ត្រឡប់​មក​ផ្ទះ​វិញ​ ស្រាប់តែ​គាត់​ប្រាប់​ខ្លួន​ថា​គាត់​ឈឺពោះ​រាគ​ ក្អួត​ និង​ថប់ដង្ហើម​ រួច​គាត់​ប្រាប់​ថា​ គាត់​មាន​ជំងឺ​ទឹកនោមផ្អែម​ និង​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩​ទេ​ គាត់​បានអោយ​ខ្លួន​ទៅ​ទិញ​ថ្នាំ​អោយ​លេប​ ហើយ​បាន​តាម​ពេទ្យ​អោយមក​ចាក់​ថ្នាំ​អោយ​គាត់​ ពេល​គ្រូពេទ្យ​មក​ដល់​បាន​ដាក់​ស៊ឺ​រ៉ូ​ម​អោយ​គាត់​ តែ​គាត់​បានអោយ​គ្រូពេទ្យ​ដោះ​ចេញ​វិញ​ រួច​គ្រូពេទ្យ​បាន​ហៅ​ឡានពេទ្យ​យី​គក់​មក​ដឹក​យក​ទៅ​ព្យាបាល​ លុះ​ដឹក​ជិត​ដល់​មន្ទីរពេទ្យ​ នៅ​វេលា​ម៉ោង​ប្រហែល​២០​និង​១០​នាទី​ ពេទ្យ​បាន​ប្រាប់​ថា​ គាត់​បាន​ស្លាប់​បាត់​ហើយ​។​

​ក្រោយ​ពី​ពិនិត្យ​សាកសព​ និង​សាកសួរ​បំភ្លឺ​ជុំវិញ​ទីកន្លែង​កើតហេតុ​ ក្រុមការងារ​សន្និដ្ឋាន​បាន​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ផាក់​ ផុង​ស៊ុន​ (PARK​ JONGSEONG)​ ភេទ​ប្រុស​ ស្លាប់​ដោយ​គាំងបេះដូង​ (​មាន​​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម​)​។​
​បច្ចុប្បន្ន​ សព​តម្កល់​ទុក​នៅ​ទីកន្លែង​កើតហេតុ​ រង់ចាំ​ចំណាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង