ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខប្រដាល់គុនខ្មែរព្រមានពេទ្យតាមសង្វៀននានា

123


​ភ្នំពេញ:ប្រមុខប្រដាល់គុនខ្មែរគឺលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនបានព្រមានធ្ងន់ៗចំពោះគ្រូពេទ្យរបស់លោក
ដែលប្រចាំការនៅតាមសង្វៀនប្រកួតនានាឲ្យបង្កើនការទទួលខុសត្រូវ ។
លោកបានបន្ទោសថា ពេលនេះគ្រូពេទ្យមួយចំនួនកាន់តែខ្វះការទទួលខុសត្រូវ ហើយខ្លះការប្រកួតបានចាប់ផ្ដើម ហើយពេទ្យនៅមិនទាន់មកដល់ទៀតចុះប្រសិន បើមានគ្រោះថ្នាក់អ្វីកើតឡើងក្នុងអម្លុង ពេលប្រកួតដែលអវត្តមាន
គ្រូពេទ្យតើនរណាមាន សមត្ថភាពដោះស្រាយបាន ?

​លោកបានទាមទារឲ្យចាប់ពីពេលនេះតទៅពេទ្យត្រូវតែមក ដល់កន្លែងប្រកួតមុនពេលប្រកួតចាប់ផ្ដើម ។ លុះប្រកួតចប់ពេទ្យត្រូវតែពិនិត្ យមើលឡើងវិញពិសេសគូប្រកួតចុងក្រោយ តើមានគ្រេញថ្នាក់ ឬត្រូវដេរឬទេហេតុនេះពេទ្យ ត្រូវតែចេញក្រោយគេហើយនឹងត្រូវមកមុនគេ ។

​រាល់ការប្រកួតនីមួយៗត្រូវតែមានរបាយការរបស់ពេទ្យ ព្រោះពេលនេះអ្នកប្រដាល់ គ្រូប្រដាល់មួយចំនួនចាប់ផ្ដើមខិលហើយ ។ខ្លះដួលពីណាពីណីមក ឬ គ្រោះថ្នាក់ពីណាមកបែរជាមកកុហក សហព័ន្ធថាគ្រោះថ្នាក់ ឬ មានរបួសពេលប្រកួត ។ នេះគឺដោយសារតែការបំពេញការងារដោយ ធ្វេសប្រហែសរបស់គ្រូពេទ្យ ។ ដោយសារតែរឿងរ៉ាវប្លែកៗចេះ តែកើតមានយ៉ាងនេះហេតុនេះគ្រប់ទាំងអស់ ត្រូវតែមានរបាយការរបស់គ្រូពេទ្យថា កតើការប្រកួតថ្ងៃនេះ សង្វៀននេះមានគ្រោះថ្នាក់ប៉ុន្មាននាក់ ដេរប៉ុន្មាននាក់ ។

​លោកបន្តថាការត្រួតពិនិត្យសុខភាពមុន ពេលប្រកួតត្រូវតែច្បាស់លាស់ ។ប្រសិនបើអ្នកប្រដាល់រូបណាពេទ្យ ពិនិត្យទៅឃើញថាសុខភាពមិនប្រក្រតីមិនអាចប្រកួតបាន ហើយគ្រូពេទ្យមិនអនុញ្ញាតនោះម្ចាស់ក្លិប ឬ គ្រូបង្វឹកទាំងឡាយកុំមកអន្តរាគមន៍ឲ្យសោះ ។

​លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េនដែលជាអនុប្រធាសហព័ន្ធប្រដាល់គុនខ្មែរ ក៏បានបន្ទោសដែរថាដោយសារតែ ការធូររលុងរបស់ពេទ្យកន្លងមកនេះ មានអ្នកខ្លះបាក់ដៃតាំង ពី២ឆ្នាំមុនក៏យកហ្វ៊ីលថតចាស់របស់គេមក បោកសហព័ន្ធយកលុយ ខ្លះផឹកស្រវឹងដួលម៉ូតូក៏សុំលុយចំជា ផ្ដេសផ្ដាសខ្លាំងណាស់ ។

​ចាប់ពីពេលនេះគ្រូពេទ្យត្រូវតែពង្រឹងឡើងវិញ ហើយការដេរត្រូវតែមាន ភាពស្មោះត្រង់កុំបន្លំចំនួនថ្នេរហើយ ត្រូវតែដេរដោយការទទួលខុសត្រូវដាច់ខាត ៕

អត្ថបទដែលជាប់ទាក់ទង