ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ-កីឡាការិនី ដែលខ្លាំងខាង ហែលទឹកចម្ងាយឆ្ងាយ

79

ភ្នំពេញ៖ការប្រកួតហែលទឹកចម្ងាយឆ្ងាយ(Open Water)ដែលធ្វើឡើងនៅថ្ងៃទី៧តុលាម្សិលម៉ិញនេះលោកហែម គីរីដែលជាអគ្គលេ
ខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកចាត់ទុកថាសមត្ថភាពរបស់កីឡាករ កីឡាការិនីមានការប្រែប្រួលល្អជាងមុន ។
កីឡាករ កីឡាការិនីក្មេងៗបានធ្វើឲ្យលោកមានការស្រឡាំងកាំងដោយសារតែសិទ្ធិផលរបស់គេកាន់តែល្អ ។សូមបញ្ជាក់ថាការប្រ
កួតនេះធ្វើងក្នុងអាងទឹកនៃមជ្ឈមណ្ឌាលហែលទឹកនាពហុកីឡដ្ឋានជាតិមរតកតេជោដោយកីឡាករហែលចម្ងាយ៥.០០០ម៉ែត្រ និង កីឡាកា
រិនីហែលចម្ងាយ៣.០០០ម៉ែត្រ ។
សម្រាប់កីឡាករដែលហែលចម្ងាយ៥.០០០ម៉ែត្រនោះចំណាតថ្នាក់លេខ១បានទៅកីឡាករឌឿន វ៉ាត់ធីឌុនជាកីឡាករជម្រើសជាតិ
ឆ្នាំ២០២១មកពីក្លិបក្រសួងសេដ្ឋកិច្ច និង ហិញ្ញវត្ថុដោយហែលក្នុងថិរវេលា១ម៉ោង១០នាទី០៣វិនាទី៣០ ។លេខ២កីឡាករហែម ប៉ុចជាកីឡា
ករជម្រើសជាតិឆ្នាំ២០២១មកពីក្រសួងមហាផ្ទៃដែលហែលក្នុងថិរវេលា១ម៉ោង១០នាទី០៣វិនាទី៦៧ និង ចំណាត់ថ្នាក់លេខ៣បានទីកីឡាករ
ទួន ទិត្យសត្យាជាកីឡាករជម្រើសជាតិឆ្នាំ២០២១មកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលប្រើថិរវេលាហែល១ម៉ោង១០នាទី០៤វិនាទី៧៤ ។
សម្រាប់កីឡាការិនីដែលហែលចម្ងាយ៣.០០០ម៉ែត្រវិញនោះចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនីវ័យក្មេងអាយុ១២ឆ្នាំឃឺន ច័ន្ទ
ចរិយាជាកីឡាការិនីជម្រើសជាតិឆ្នាំ២០២១មកពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែលប្រើពេល៤៥នាទី០៨វិនាទី៩៦។ចំណាត់ថ្នាក់លេខ២កីឡា
ការិនីកាំង មុយនីនជាកីឡាការិនីជម្រើសជាតិឆ្នាំ២០២១មកពីក្រសួងសាធារណការណ៍ និង ដឹកជញ្ជូនដែលប្រើដោយហែលក្នុងថិរវេលា៤៥
នាទី១០វិនាទី១៤ ។ចំណាត់ថ្នាក់លេខ៣កីឡាការិនីសុខ វរល័ក្ខណ៍ជាកីឡាការិនីជម្រើសជាតិឆ្នាំ២០២១មកពីក្រសួងមហាផ្ទៃដោយហែល
ក្នុងថិរវេលា៤៥នាទី១១វិនាទី០៥ ។
សូមបញ្ជាក់ថាការប្រកួតកីឡាហែលទឹកចម្ងាយឆ្ងាយនេះកម្ពុជាចខាប់ផ្ដើមរៀមចំតាំងពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៩មកម្ល៉េះដែល
កាលនោះប្រកួតនៅក្នុងទន្លេមុខព្រះបរមរាជវាំងតែម្ដង ។កាលនោះលោកហែម ថុនជាអគ្គលេខាធិការរបស់សហព័ន្ធហើយលោកហែម គីរីដែលជាអគ្គលេខាធិការសហព័ន្ធសព្វថ្ងៃនេះនៅជាកីឡាករនៅឡើយទេដោយលោកប្រជែងបានចំណាតថ្នាក់លេខ១រៀងរាល់ឆ្នាំ ។
ការប្រកួតកាលនោះមានចំនួន៣វិញ្ញាសាគឺវិញ្ញាសាសម្រាប់មហាជនដែលប្រកួតចម្ងាយ៨០០ម៉ែត្រដោយចេញដំណើរពីស្ពាន
ជ្រោយចង្វារមកបញ្ចប់នៅមុខព្រះបរមរាជវាំង។សម្រាប់កីឡាការិនីហែលចម្ងាយ១.៦០០ម៉ែត្រដែលចេញដំណើរពីមុខវាំងទៅស្ពានជ្រោយ
ចង្វារនិងត្រឡប់មកបញ្ចប់នៅមុខវាំងវិញ ។សម្រាប់បុរសហែលចម្ងាយ៣.២០០ម៉ែត្រដោយចេញដំណើរពីមុខព្រះបរមរាជវាំងឆ្ពោះទៅកាន់
ស្ពានជ្រោយចង្វារចំនួន២ជើងទើបបញ្ចប់ ។
ក្រៅពីព្រឹត្តិការណ៍នោះកន្លងមកក៏មានការប្រកួតក្នុងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ និង ខេត្តកោះកុង និងប្រកួតក្នុងព្រឹត្តិ
ការណ៍បុណ្យទន្លេនៅខេត្តក្រចេះ និង ខេត្តកំពង់ចាម និងក្រុងតាខ្មៅខេត្តកណ្ដាល ។

ការរៀបចំការប្រកួតនេះ ត្រូវបានលោកអគ្គលេខាធិការលើកឡើងថា គឺដើម្បីបំផុសចលនាកីឡាហែលទឹកទីឆ្ងាយនៅកម្ពុជាឲ្យ កាន់តែផុសផុលឡើងជាមួយសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)និងផ្តល់ឱកាសជូនដល់កីឡាករកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ដែលកំពុងបិទខ្ទប់ហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បង្កើនបច្ចេកទេស បន្ទាប់ពីហ្វឹកហាត់ ក្នុងវិបត្តិជំងឺកូវីដ-១៩ ជាយូរដោយមិនមានការប្រកួត។
លោក ហែម គីរី សង្កត់ធ្ងន់ថា ប្រភេទវិញ្ញាសា Open Water នេះមិនទាន់ផ្តោតសំខាន់ ឬកំណត់ថាមាន ឬអត់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅឡើយទេ ដោយយើងចង់បង្កើតឲ្យមានធនធានឲ្យបានច្រើនលើវិញ្ញាសានេះ សម្រាប់ការប្រកួតស៊ីហ្គេម ក្រោយឆ្នាំ២០២៣ ឬការប្រកួតអន្តរជាតិ នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង