ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំយោធាភូមា ប្រឈមឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ!

65

ភូមា៖
ស្ថាប័នអង្គការសហប្រជាជាតិដែលកំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតនៅប្រទេសភូមា បានបញ្ជាក់ថា ភស្តុតាងបឋមដែលប្រមូលបានចាប់តាំងពីក្រុមយោធាបានដណ្តើមអំណាច នៅថ្ងៃទី១ ខែកុម្ភៈ កន្លងមក បង្ហាញពីការវាយប្រហាររីករាលដាលនិងជាប្រព័ន្ធទៅលើជនស៉ីវិលឈានដល់កម្រិត«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។

ប្រធានយន្តការស៊ើបអង្កេតឯករាជ្យសម្រាប់ប្រទេសម៉ីយ៉ាន់ម៉ា បានថ្លែងបញ្ជាក់ថា ស្ថាប័នស៊ើបអង្កេតនេះបានទទួលបណ្តឹងជាង ២សែន ចាប់តាំងពីការដណ្តើមអំណាចពីក្រុមយោធា និងភស្តុតាងបាន ១លាន៥សែន ត្រូវបានប្រមូលនិងកំពុងត្រូវបានវិភាគ ដូច្នេះនៅថ្ងៃណាមួយជនទាំងឡាយណាដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរទាំងនេះក្នុងប្រទេសម៉ីយ៉ាន់ម៉ា នឹងត្រូវនាំខ្លួនមកកាត់ទោស។

របបយោធាភូមាកំពុងហ៊ុំព័ទ្ធដោយទណ្ឌកម្មអន្តរជាតិយ៉ាងសន្ធប់ជាបន្តបន្ទាប់ និងកំពុងវិវត្តទៅរកភាពឯកោពីឆាកអន្តរជាតិ។ អាសនៈរបស់ភូមានៅអង្គការសហប្រជាជាតិត្រូវបាបរក្សាឱ្យនៅទំនរ, សមាគមប្រជាជាតិអាស៉ីអគ្នេយ៍ (អាស៊ាន) បានទាត់មេដឹកនាំយោធាភូមាចេញពីជំនួបអាស៊ានជាបន្តបន្ទាប់, សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មនិងប្រកាសមិនទទួលស្គាល់ភាពស្របច្បាប់របស់របបយោធា។

កម្ពុជាបានទទួលយកប្រធានប្តូរវេនអាស៊ាន និងបានប្រកាសមិនអញ្ជើញមេដឹកនាំយោធាភូមាចូលរួមប្រជុំអាស៊ាន នៅឆ្នាំ២០២២ ប្រសិនជាមេដឹកនាំយោធាមិនអនុវត្តផែនទីចង្អុលផ្លូវដែលនានកិច្ចព្រមព្រៀងប្រាំចំណុច ត្រូវបានអនុម័តនៅចុងខែមេសា កន្លង។

បញ្ហានៅប្រទេសភូមាកំពុងស្ថិតក្នុងប្រធានបទពិចារណាមួយពីបណ្តាប្រទេសស្ថាបនិកអាស៊ាន ជាអាទិ៍ ម៉ាឡេស៉ី ឥណ្ឌូនេស៉ី សិង្ហាបុរី ដែលផ្តួចផ្តើមឱ្យមានការពិនិត្យឡើងវិញនូវលើគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិក ដើម្បីធានាដល់កិត្យានុភាព នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងអង្គការតំបន់។ អាស៊ានកំពុងប្រឈមនឹងនិន្នាមួយដែលប្រទេសសមាជិកជិតពាក់កណ្តាលដើរបញ្រ្ចាសទិសគន្លងប្រជាធិបតេយ្យ ដូចជា រដ្ឋប្រហារយោធាដណ្តមអំណាច ការកម្ទេចគណបក្សប្រឆាំងដោយប្រើប្រាស់តុលាការ ការវាយប្រហារទៅលើសេរីភាព និងនិន្នាសង្គមនិយមនិងកុម្មុយនិស្តនិយម ជាដើម៕

អត្ថបទដែលជាប់ទាក់ទង