ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលខេត្តស្ទឹងត្រែង​ ប្រកាសពីករណីអ្នកទោស៧នាក់ ហែកគុក

68

 

ស្ទឹងត្រែង ៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សូមគោរពជម្រាបជូនសាធារណជនថា នៅវេលាម៉ោងជាង ០៣ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោសចំនួន ០៧នាក់ បានរត់គេចខ្លួនពីពន្ធនាគារខេត្តស្ទឹងត្រែង បើបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញអ្នកទោស ដែលមានភិនភាគដូចរូបថតនេះ សូមសហការរាយការណ៍ មកសមត្ថកិច្ចជំនាញដើម្បីធ្វើការឃាត់ខ្លួន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មេខ្លោងជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងទៀត បាននាំគ្នាប្រើឧបករណ៍ ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុង រួចបន្តយកត្រសេះ និងដុំឈើបុកទម្លុះរបងថ្មគេចខ្លួនបាត់អស់។ គណៈមន្ត្រីពន្ធនាគារយាមការពារឃើញ ក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ ដេញចាប់តែចាប់ពុំបានបង្កឲ្យមានការភ្ញាក់ផ្អើល។

សមត្ថកិច្ចបានឲ្យដឹងទៀតថា អ្នកទោសទាំងនោះ បានជាប់ចោទពីបទជួញដូរគ្រឿងញៀន និងករណីផ្សេងទៀត ភាគជនជាតិឡាវ និងខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង