ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយ ដល់ប្រជាពលរដ្ឋ ទីទ័លក្រនៅ សង្កាត់បឹងកេងកងទី២ និងសង្កាត់បឹងកេងកងទី៣ប្រមាណ៩៦គ្រួសារ..!

120

ភ្នំពេញ៖ប្រជាពលរដ្ឋទីទ័លក្រប្រមាណជិត៩៦គ្រួសារដែលរស់នៅក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ និង សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញត្រូវបានទទួលការអាណិតអាសូរពីសំណាក់លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌព្រមទាំងសហការីអញ្ជើញជួបសំណេះសំណាលដោយចែកអំណោយជូនដល់ពួកគាត់ទុកដោះស្រាយជីវភាពកាលពីរសៀលថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២១នេះ។

លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានអញ្ជើញចុះចែកអំណោយជូនដល់បងប្អូនប្រជាជនដែលកំពុងមានជីវភាពខ្វះខាតចំនួនជិត៩៦គ្រួសារនៅសង្កាត់បឹងកេងកងទី២ និង សង្កាត់បឹងកេងកងទី៣ខណ្ឌបឹងកេងកងទុកដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានមួយរយៈពេលផងដែរ។ហើយអំណោយដែលចែកជូនប្រជាជនក្រីក្រជិត៩៦គ្រួសារនោះដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម.មី១០កញ្ចប់.ទឹកត្រីនិងទឹកសុីអុីវ៤ដប.ម៉ាស១កញ្ចប់.ត្រី«ខ»២កំប៉ុង.ថ្នាំពេទ្យ១កញ្ចប់.និង ផ្លែក្រូចថ្លុង១ផ្លែផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងក៏បានមានមតិលើកឡើងដោយរំលឹកទៅដល់បងប្អូនប្រជាជនទាំងអស់នៅមូលដ្ឋានខណ្ឌបឹងកេងកងពិសេសបងប្អូនមកទទួលអំណោយនៅរសៀលថ្ងៃនេះអោយបន្តមើលថែទាំសុខភាពជាប្រចាំ និង ចូលរួមអនុវត្តន៍នូវវិធានការដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាលពោលគឺយើងរួមដៃគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩។
ដូចនេះសូមបងប្អូនបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង