ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ វិភាគពីរឿងជួបស្រីស្អាត តើមនុស្សយើង មើលកន្លែងណាមុនគេ

138

ភ្នំពេញ ៖ អ្ហ៊ី ! កោតតែចេះសួរអញ្ចឹងទៅកើត អាណាទៅដឹងបើមនុស្សមានចិត្ត និងចរឹកខុសៗគ្នាអាណាមើលស្អីមុនមើលទៅ តែសម្រាប់នាយខ្ញុំអាត្រង់ណាដែលមើលទៅវាមិនប៉ះពាល់អារម្មណ៍គេ ឬ ជាការបំពានលើគេនោះ ខ្ញុំមើលត្រង់ហ្នឹងមុនហើយ ។

តើបុរសសម្លឹងកន្លែងណាពេលជួបនារីរូបស្អាត?តាមការស្ទាបស្ទង់មតិមួយត្រូវបានធ្វើទ្បើងដើម្បីអោយដឹងថា តើបុរសសម្លឹងមើលកន្លែងណាមុនគេពេលមាននារីស្អាតដើរកាត់?

ចំពោះបុរសនៅលីវ៣៥ភាគរយ ប្រាប់ថាគេសម្លឹងមើលមុខនារីរូបស្រស់នោះធ្វើបែបនេះតិចលោគេជេរម្រ៉ាយទៅ ព្រោះនារីខ្លះមាត់ដាចដែរហ្នា។៣០ភាគរយនិយាយថាគេសម្លឹងមើលដើមទ្រូង។ នែ!អាកន្លែងហ្នឹងវាគួរឲ្យចង់សម្លឹងដែរ ព្រោះវាជាកន្លែងដែលមានគុណធំបំផុត ព្រោះនាយខ្ញុំចំណាស់នេះហើយនៅឃ្លានកន្លែងហ្នឹងនៅឡើយទេ ។

២០ភាគរយនិយាយថាគេសម្លឹងមើលផ្នែកខាងក្រោយ ។ នែ ! អាកន្ទុយគេហ្នឹងក៏គួរឲ្យចង់ស្រក់ទឹកមាត់ដែរ និង១៥ភាគរយ និយាយថាគេមើលជើងរបស់នាង។ចុះអាកន្លែងដែលគេមិនគិតភាគរយនោះ មិនព្រមស្ទង់មតិផងទៅ ?ព្រោះខ្លះចង់មើលប្រឡោះភ្លៅ ខ្លះមើល ក ខ្លះមើលសាច់ខ្ចីដែលលេចចេញតាមប្រឡោះអាវ ហេស ! ហេ ។

ប៉ុន្តែបុរសដែលរៀបការហើយ១០០ភាគរយនិយាយដូចគ្នាថា បើជួបស្រីស្អាតគេត្រូវសម្លឹងមើលភរិយាសិន ព្រោះប្រសិនជាយើងមើលទៅស្រីស្អាតនោះ តើគាត់អាចមានប្រតិកម្មចំពោះយើង ឬអត់។
ចុះលោកអ្នកវិញសម្លឹងអ្វីដែរ?

អត្ថបទដែលជាប់ទាក់ទង