ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការរងខេត្តកណ្ដាល២រូប លេបថ្នាំពន្យារកំណើត ដល់អាយុចូល និវត្តន៍ តែមិនព្រមចូលនិវត្តន៍ អភិបាលខេត្ត កណ្តាលនឹងបញ្ ជាឲ្យក្រុមការងារចុះត្រួតពិនិត្យ មើលថាតើមកពីមូលហេតុអ្វី

178

 

កណ្ដាល៖ បើយោងតាមទំព័រហ្វេសប៊ុកឈ្មោះ នរាយណ៍ នរាយណ៍ បាន Comment ចូលទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ដ កណ្ដាល កាលថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះដែលមានខ្លឹមសារថា៖ លោក ស្នងការរងខេត្តកណ្តាលមានលុយទិញដីរដ្ឋចំណីមាត់ស្ទឹងតាខ្មៅ ខាងមុខស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្ទេីរអស់គឺដោយសាតែលោកមានប្រពន្ធ ជាមេក្លោងទិញប្រាក់ខែប៉ូលីសខេត្តកណ្តាលគឺលោកស្រី ទេព ចន្ធូ ហៅយាយធូ។ ចំណែកលោកស្នងការរង ឱ ផាន់ណា ក៏ហួសអាយុ ចូលនិវត្តន៍តែនូវក្រាញ់ននៀលដេីម្បីការពារប្រពន្ធរកសុីទិញប្រាក់ខែ នគរបាលខេត្តក ណ្តាលមិនតិចជាង១០០នាក់នោះទេ។ ជាហេតុធ្វេីអោយនគរបាល ដែលលក់ប្រាក់ខែនោះមិនមក បំពេញការងារព្រោះអ្នកខ្លះលក់ប្រាក់ខែរហូតដល់៦ឆ្នាំឯណុះ ។ ឆ្នាំតំបូង១ ឆ្នាំស្មេី ១២ ខែយាយធូមេក្លោងទិញប្រាក់ខែអោយតែ៨ខែ ឆ្នាំបន្ទាប់បាន៧ខែ បេីលក់៣ឆ្នាំបានលុយប្រាក់ខែតែ៦ខែក្នុងឆ្នាំទី៣ គឺចុះជាបន្តបន្ទាប់បេីលក់រហូតដល់៦ឆ្នាំនគរបាលដែល លក់ប្រាក់ខែនោះបានលុយពីយាយធូរតែ ឲ្យ ៣ខែប៉ុណ្ណោះក្នុងឆ្នាំទី៦។សូមលោកស្នងការនិងថ្នាក់ដឹកនាំមេត្តាជួយពិនិត្យមេីលផង។

ជាក់ស្ដែង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានឆ្លើយតបភ្លាមៗ ដោយចោទជាសំណួរថា ក្មួយមានបញ្ហាអ្វី? ឯកឧត្តមបានបន្តឆ្លើយតបទៀតថា បានទទួល នឹងចាត់ឲ្យក្រុមការងារត្រួតពិនិត្យជូន បើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះបានឲ្យបណ្ដាញព័ត៌មានដឹងទៀតថា លោកស្នងការរង ឱ ផាន់ណា មានប្រពន្ធជាអ្នកទិញប្រាក់ខែមន្ត្រីនគរបាលខេត្តកណ្តាល ដោយយកការប្រាក់ខ្ពស់កប់ពពកជាហេតុធ្វើឲ្យពួកគាត់មិនសប្បាយចិត្តនិងមកបំពេញការងារមិនបានល្អ ឬមកធ្វើការមិនបានពេញដៃពេញជើងនោះទេ។

ប្រភពបានឱ្យដឹងថា លោកស្នងការរងម្នាក់ទៀតឈ្មោះ ចាន់ សាវឿន តែងតែសុំច្បាប់ទៅសហរដ្ឋអាមេរិកមួយឆ្នាំម្ដង ដោយថាសុំទៅព្យាបាលជំងឺ ហើយលោកស្នងការរងរូបនេះ ក៏ដល់អាយុចូលនិវត្តន៍ តែគេមិនដឹងថា ហេតុអ្វីនៅមានឈ្មោះធ្វើការនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលដដែល ។
អ្វីជាការកត់សម្គាល់គេសង្កេតឃើញថា ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ នរាយណ៍ នរាយណ៍ ក៏បានសំនូមពរដល់លោកឧត្ដមសេនីយ៍ ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងថ្នាក់ដឹកនាំមេត្តាជួយពិនិត្យមេីលផង៕ សំរិត

អត្ថបទដែលជាប់ទាក់ទង