ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ចុះពិនិត្យ ស្ថានភាពក្នុង សាលាបឋមសិក្សា -អនុវិទ្យាល័យ ព្រែកសង្កែ និងបានឧបត្ថម្ភថវិការ ១៧លានជូនលោកនាយក រៀបចំ កែលម្អរសោភណ្ឌភាព

292

ព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យ ស្ថានភាពក្នុងសាលាបឋមសិក្សា -អនុវិទ្យាល័យ ព្រែកសង្កែ ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តល់ថវិកាចំនួន ១៧,០០០,០០០ រៀល ដល់លោកនាយកសាលា បឋមសិក្សា អនុវិទ្យាល័យ ព្រែកសង្កែ សម្រាប់ប្រើប្រាស់តាមភាពចាំបាច់ក្នុងការរៀបចំ កែលម្អរសោភណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងបរិវេណសាលា ផងដែរ។

អត្ថបទដែលជាប់ទាក់ទង