គ្រោះថ្នាក់ចរាចរថ្ងៃទី៤ កញ្ញា កើតឡើង ១១លើក ស្លាប់៤នាក់ រងរបួសធ្ងន់ស្រាល១៣នាក់
ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកើតឡើង ចំនួន១១លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ប្រុសនាក់) រងរបួសធ្ងន់១៣នាក់ (ស្រី១) និងរងរបួសស្រាល០នាក់ ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍ ១០នាក់ ( យប់៨នាក់ )។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៩គ្រឿង រួមមាន ម៉ូតូ ចំនួន៩គ្រឿង រថយន្តធុនតូច ចំនួន៨គ្រឿង, រថយន្តធុនធំ ចំនួន២គ្រឿង, ថ្មើរជើង៣នាក់ និងយានយន្តផ្សេងៗ០គ្រឿង ។មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរ រួមមាន ល្មើសល្បឿន ៦លើក (ស្លាប់៣នាក់), មិនគោរពសិទ្ធិ ១លើក , មិនប្រកាន់ស្តាំ ២លើក (ស្លាប់១នាក់) ប្រជែង ២លើក ។គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៧លើក, ផ្លូវខេត្តក្រុង ចំនួន៤លើក ។ យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ៣លើក, រថយន្តធុនតូច ចំនួន៦លើក និងរថយន្តធុនធំ២លើក ។រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តកំពត២លើកស្លាប់១នាក់ ភ្នំពេញ៤លើកស្លាប់២នាក់របួស៦នាក់ និងខេត្តព្រះសីហនុ២លើកស្លាប់១នាក់របួស១នាក់ ។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរទូទាំងប្រទេសរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី៤ កញ្ញា ២០១៨ មានគ្រោះថ្នាក់ចំនួន ៣៥លើក ស្លាប់ចំនួន១៥នាក់ របួសសរុបចំនួន៤៤នាក់ របួសធ្ងន់ ៤០នាក់ របួសស្រាលចំនួន៤នាក់ ។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី៤ កញ្ញា ២០១៨ គិតពីម៉ោង១៤ ថ្ងៃទី១ កញ្ញា ដល់ម៉ោង១៤ ថ្ងៃទី៤ កញ្ញា ២០១៨ រួមមាន ៖ មធ្យោបាយចូលគោលដៅ ១៦៧១គ្រឿង (ម៉ូតូ៦៥ភាគរយ) , មធ្យោបាយល្មើស ៤៤០ គ្រឿង (ម៉ូតូ៨១ភាគរយ) ,អប់រំ ១៧៣គ្រឿង ស្មើរ៤៤ភាគរយ , ពិន័យ ២៦៧ គ្រឿង (បង់ប្រាក់៩៩ភាគរយ) ៕