ឯកឧត្តម គួច ចំរើន អញ្ជើញសួរសុខទុក្ខ ភរិយាលោក ឃាង ភារម្យ និងឧបត្ថម្ភថវការ ៤លានរៀលដែលបានសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ព្រះសីហនុ ៖ នៅរសៀលថ្ងៃសៅរ៍ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ ភរិយាលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ដែលបានសម្រាលកូន និងកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ បាននាំយកផ្លែឈើ ទឹកដោះនគោឆៅ សម្ភារៈប្រើប្រាស់សំរាប់ទារក និងថវិកាចំនួន ៤,០០០,០០០ រៀល ឧបត្ថម្ភជូនភរិយាលោក ឃាង ភារម្យ ព្រមទាំងផ្តាំផ្ញើឱ្យថែទាំសុខភាពខ្លួនឯង និងទារក ពិសេសការបំបៅកូនដោយទឹកដោះដំបូង ដែលធ្វើឱ្យក្មេងមានសុខភាពល្អ៕