ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ១០៧ គ្រួសារ បានទទួលអំណោយ ពីអភិបាលខណ្ឌច្បារអំពៅ

102

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា​​ ឆ្នាំ២០១៨ លោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌ​ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ ចំនួន​១០៧គ្រួសារ​ ស្មើនឹង៨៥ខ្នងផ្ទះ​ក្នុងភូមិជ្រោយអំពិល ភូមិជ្រោយអំពិល​១​ ភូមិយកបាត្រ​ ភូមិ​យកបាត្រ១​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ ។

មន្ត្រីរដ្ឋបាលខណ្ឌ បានឱ្យដឹងថា៖ អំណោយ ដែលលោកអភិបាលខណ្ឌ នាំយកមកចែកនេះ ក្នុងមួយខ្នងផ្ទះទទួលបានមានអង្ករ​២៥គីឡូ​ ទឹកត្រី​ ១យួរ​ និងទឹកស៊ីអ៊ីវ​ ១យួរ។លោកអភិបាលខណ្ឌច្បារអំពៅលោកបានយកចិត្តទុកដាក់ គិតគូរចំពោះជនរងគ្រោះទោះបីនៅក្នុងទឹកក៏ចុះទៅចែក ដល់ផ្ទះដែរនេះជាទឹកចិត្ត របស់មន្ត្រីមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង