ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយពេលដែលឆក់កាបូបជនជាតិអូស្រ្តាលី បានបថ្ងៃ សមត្ថកិច្ចចាប់ជនសង្ស័យបីនាក់

50


បាត់ដំបង៖ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស ឆក់កាបូបជនជាតិអូស្រ្តាលី ដោយបានឃាត់ខ្លួនក្មេងបីនាក់។

ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៧:១០នាទី លោកវរសេនីយ៍ត្រី ឈឿង គឹមសុង ប្រធានក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប​បានដឹកនាំកម្លាំង ចុះប្រតិបត្តិការ​ បង្រ្កាប និង នាំខ្លួនជនសង្ស័យចំនួន ៣ នាក់៖១- ឈ្មោះ គំនិត ថាដានូ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ។ ២- ឈ្មោះ ហឿត រី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង ។ ៣- ឈ្មោះ សំ រី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ។ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ពីជនរងគ្រោះ ឈ្មោះ ឡា ណាអាន់ ភេទស្រី អាយុ ៣៥ ឆ្នាំ មកពីប្រទេសអូស្ត្រាលី នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៣:០០នាទី ។ វត្ថុតាងដកហូតមាន ម៉ូតូម៉ាកហុងដា CLICK ពណ៌ ស ស៊េរីឆ្នាំ ២០១៩ គ្មានស្លាកលេខ។ បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់រួមទាំងវត្ថុតាងខាងលើ បានប្រគល់ជូន ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង