អភិបាលខណ្ឌប្ញស្សីកែវ នាំអំណោយសម្ដេចតេជោ ជូនគ្រួសារប្រជាពលរដ្ឋដែលមាន សមាជិកគ្រួសារស្លាប់ដោយសារជម្ងឺកូវីដ-១៩ ចំនួន ២៦គ្រួសារក្នុងសង្កាតចំនួន២
ភ្នំពេញ៖នៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២១ លោកឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវបានដឹកនាំ មន្ត្រីការិយាល័យ នៃរដ្ឋបាលខណ្ឌឫស្សីកែវ លោក-លោកស្រីចៅសង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ឫស្សីកែវ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានគ្រួសារស្លាប់ដោយសារជម្ងឺកូវីដ-១៩ ចំនួន ២៦គ្រួសារ។
ក្នុងឱកាសនេះដែរ លោកអភិបាលខណ្ឌ ក៏បានផ្តល់ជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានដូចជា អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកសុីអុីវ ១យួរ និង ថវិកា ២,០០០,០០០រៀល ដេីម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយបងប្អូនប្រជាពលរដ្ឋយេីង នៅទូទាំងប្រទេស ។
ជាមួយគ្នានោះលោកឯក ឃុនដឿនអភិបាលខណ្ឌប្ញស្សីកែវបានសូមបងប្អូនប្រជាពលរដ្ឋចូលរួមបន្តអនុវត្ត វិធានរបស់សុខាភិបាល និង អនុវត្តអោយខានតែបាននូវ ៣កុំ និង ៣ការពារ ដេីម្បីជៀសផុតពីជម្ងឺកូវីដ-១៩៕