ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន ចុះបំពេញការងារសង្គម ក្នុងមូលដ្ឋាន នាថ្ងៃឈប់សម្រាក់ពិធីបុណ្យអុំទូក«ង»

125

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២១នេះគឺកម្លាំង សណ្ដាប់ធ្នាប់ប្រជាការពារខណ្ឌចំការមន នៃរាជធានីភ្នំពេញដោយបាន ចុះបំពេញការងារសង្គមពោលគឺកាប់លះមែកឈើ នៅតាមដើមឈើនិមួយៗដែលដុះស៊ុបទ្រុប លយមកលើផ្លូវថ្នល់និងកាប់លះមែកឈើដែលបានបាក់ និង បោសលាងសម្អាតរបាំងថ្មពុះចែកទ្រូងផ្លូវ ដែលប្រលាក់ធុលីដីបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងជោគជាំយ៉ាងកាលពីយប់មិញ នេះនៅក្នុងភូមិសាស្ត្រខណ្ឌចំការមននៃរាជធានីភ្នំពេញ។

ចំពោះសកម្មភាពការងារខាងលើនេះដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមនដោយបានដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមន ដោយបានបែងចែកកម្លាំងជា២ក្រុម ដើម្បីបោសលាងសម្អាតរបាំងថ្មពុះចែកទ្រូងផ្លូវ ដែលប្រលាក់ធុលីដីកាលពីយប់មិញក្រោយពីមានភ្លៀងធ្លាក់ យ៉ាងជោគជាំនៅក្នុងភូមិសាស្ត្រខណ្ឌចំការមន។

ចំពោះការបែងចែកការងារដោយក្រុមទី១ ៖ ចុះបាញ់ទឹកលាងសម្អាតរបាំងថ្មពុះចែកផ្លូវតាមនៅ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស (ចាប់ពីស្តុបបូកគោ ដល់ច្រមុះជ្រូកក្បាលថ្នល់) និងក្រុមទី២៖ បាញ់ទឹកលាងសម្អាតរបាំងថ្មពុះចែកទ្រូងផ្លូវ នៅវិថីរដ្ឋសភា ជុំវិញសួនមុខវិមានរដ្ឋសភា និងបានចុះកាប់លះមែកឈើនៅ តាមដើមឈើនិមួយៗ ដែលរលំ នៅជាប់នឹងស្ថានទូតវៀតណាម រួចមកបានបន្តចុះពិនិត្យសណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានខណ្ឌចំការមន។ដូចនេះយើងរួមដៃគ្នាសម្អាតអនាម័យ ក្នុងមូលដ្ឋានអោយបានល្អប្រសើរ ពោលគឺទីក្រុងស្អាតគឺផ្ដើមឡើង ពីយើងទាំងអស់គ្នាដោយមិនអោយមានសំរាមជ្រុះដល់ដី៕

អត្ថបទដែលជាប់ទាក់ទង