ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌដង្កោ ចេញសេចក្ដីជូនដំណឹង ពីការត្រៀមទប់ស្កាត់ ជំនន់ទឹកភ្លៀង នៅស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ខណៈទឹកស្ទឹងបាន ហក់ឡើងជាបន្តបន្ទាប់

68

 

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមបទឹកជំនន់ស្ទឹងព្រែកត្នោតជាយថាហេតុ ក្រោយភ្លៀងបានធ្លាប់នាប៉ុ ន្មានថ្ងៃមកនេះ។

រដ្ឋបាលខណ្ឌដង្កោ បានបញ្ជាក់ថា តាមអនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសូមជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅ ជាប់សណ្តស្ទឹងព្រែកត្នោតក្នុងនោះរួមមាន៖ សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ឱ្យបានជ្រាបថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោត បានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកម្ពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

ដូច្នេះដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់
បង់សម្ភារ និងអាយុជីវិត។
រដ្ឋបាលខណ្ឌដង្កោ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត នូវស្ថានភាពទឹក ដើម្បីជម្រាបជូនប្រជាពលរដ្ឋឱ្យបានជ្រាបជាបន្តបន្ទាប់។

សូមបញ្ជាក់ថា កាលពីព្រឹកព្រលឹមថ្ងៃនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ និងវាយតម្លៃដោយផ្ទាល់នូវស្ថានភាពហក់ឡើងនៃស្ទឹងព្រែកត្នោតសាជាថ្មី ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះ។

ទោះបីសភាពការណ៍មិនទាន់ធ្លាក់ដល់កម្រិតធ្ងន់ធ្ងរយ៉ាងណាក្តី លោករដ្ឋមន្ត្រីបានបញ្ជាដល់កងកម្លាំងគ្រប់មុខព្រួញទាំងអស់ធ្វើសកម្មភាពអស់រយៈពេល៣ថ្ងៃមកហើយ ក្នុងការតាមដានត្រួតពិនិត្យជាប្រចាំគ្រប់គោលដៅ និងដឹកជញ្ជូនដីចាក់បំពេញបន្ថែមពង្រឹងសាជាថ្មីនៅចំណុចមួយចំនួនដែលបាត់បង់ដីពង្រឹងកម្ពស់តួទំនប់នាពេលជំនន់កន្លងមក។

គិតត្រឹមរសៀលថ្ងៃនេះ ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក បាននិងកំពុងឈរជើងប្រចាំការនៅស្ទឹងព្រែកត្នោត ដើម្បីដាមដានជាប់ជាប្រចាំចំពោះស្ថានភាពទឹកស្ទឹង និងជួយអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង