អាជ្ញាធរខណ្ឌប្ញស្សីកែវ ធ្វើពិធីសូត្រមន្តអង្គកឋិនទាន នៅវត្ដញាណរង្សី វត្ដទួលសន្ដិវន័ និងវត្ដកោះមេត្តាពោធិ៏វង្ស(ហៅជំទាវតី)
ភ្នំពេញ៖ពិធីបុណ្យកឋិនទានសាមគ្គី
លោកឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវរួមជាមួយមន្រ្តីរាជការរដ្ឋបាលខណ្ឌ អញ្ជើញចូលរួមពិធីសូត្រមន្តអង្គកឋិនទាន នៅវត្ដញាណរង្សី វត្ដទួលសន្ដិវន័ និងវត្ដកោះមេត្តាពោធិ៏វង្ស(ហៅជំទាវតី) ស្ថិតក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌរួមជាមួយមន្រ្ដីក្រោមឱវាទបន្ដគោរពប្រតិបត្ដិតាមប្រពៃណី ព្រះពុទ្ធសាសនា និងវិធានការ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាល ផងបានចូលរួមចាប់មគ្គផលក្នុងពិធីបុណ្យអង្គកឋិនទានសាមគ្គីនិងវេរចតុបច្ច័យ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា រួមមាន :
+ត្រៃយ៍ធំមួយ
+បច្ច័យបួនប្រគេនព្រះសង្ឃក្នុងមួយវត្ដ ១,០០០,០០០រៀល
+បច្ច័យសង្កត់ត្រៃយ៍ រួមនិងពុទ្ធបរិស័ទ (បច្ច័យអង្គកឋិន ទានសាមគ្គីសរុបរួម ១២,២៥០,០០០រៀល) ៕