ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង ប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ ឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សា បណ្តាលជនរងគ្រោះម្នាក់ស្លាប់

70

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ (ទំនាស់ច្រានឲ្យដួលផ្ងារក្រោយបោកក្បាលស្លាប់) នៅចំណុចក្នុងសាលាសង្កាត់បឹងទំពន់ទី២ ផ្លូវលេខ ៦៩BT ក្រុម៥ ភូមិត្នោជ្រុំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ហេង សារ៉េត ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២០៤ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរប្រជាការពារសង្កាត់បឹងទំពន់ទី២។(គ្មានផ្ទុកសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ អេម វន ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២១៨ ផ្លូវលេខ ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ប្រជាការពារសង្កាត់បឹងទំពន់ទី២។

សមត្ថកិច្ចដកហូតវត្ថុតាងៈ ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ១IC-៩៥៤៤ លេខតួ+លេខម៉ាស៊ីន៧៨៤៨៤ (របស់ជនសង្ស័យ)។

សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី នៅចំណុចក្នុងសាលាសង្កាត់បឹងទំពន់ទី២ ផ្លូវ៦៩BT ភូមិត្នោតជ្រុំ១ ខណ្ឌមានជ័យ (ចំណុចកើតហេតុ) ជនរងគ្រោះឈ្មោះ អេម វន និងឈ្មោះ នន់ ភឿង ភេទប្រុស អាយុ៤៧ឆ្នាំ (ជាប្រជាការពារសង្កាត់បឹងទំពន់ទី២) បានអង្គុយលេងនៅក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ (ជាមួយប្រជាការពារដដៃទៀត) ពេលនោះជនសង្ស័យឈ្មោះ ហេង សារ៉េត (ប្រជាការពារសង្កាត់បឹងទំពន់ទី២) បានជិៈម៉ូតូតែម្នាក់ឯងចូលមកសាលាសង្កាត់បឹងទំពន់ទី២ ហើយនិយាយជេរប្រមាថមើលងាយទៅលើជនរងគ្រោះ ភ្លាមនោះជនរងគ្រោះឈ្មោះ អេម វន (ជាមនុស្សពិការជើងខាងស្តាំ) បានដើរទៅសួរនាំក៏ត្រូវជនសង្ស័យច្រានបណ្តាលឲ្យដួលផ្ងារក្រោយបោកក្បាលទៅលើជំរាលបេតុងក្នុងសង្កាត់បឹងទំពន់ទី២ សន្លប់បាត់ស្មារតី បន្ទាប់មកក្រុមគ្រួសារ និងមន្រ្តីសាលាសង្កាត់បឹងទំពន់ទី២ បានបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែជនរងគ្រោះមានស្ថានភាពរបួសធ្ងន់ធ្ងរពេក ខាងគ្រូពេទ្យមិនអាចសង្រ្គោះបាន ឲ្យក្រុមគ្រួសារដឹកជនរងគ្រោះយកត្រឡប់មកផ្ទះវិញនៅចំណុចផ្ទះលេខ២១៨ ផ្លូវ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រហូតដល់វេលាម៉ោង១២និង៥០នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបជនរងគ្រោះស្លាប់ បន្ទាប់មកកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបានចុះមកពិនិត្យសាកសពជនរងគ្រោះឈ្មោះ អេម វន ឃើញមានស្នាមហើមប៉ោងក្បាលចំហៀងខាងស្តាំមួយកន្លែង ចំណែកសពជនរងគ្រោះឈ្មោះ អេម វន បានប្រគល់ឲ្យទៅឈ្មោះ វន នៅ ភេទស្រី អាយុ៤១ឆ្នាំ (ជាកូនបង្កើតរបស់ជនរងគ្រោះ) យកទៅធ្វើបុណ្យតាមប្រពៃណីនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយឈ្មោះ វន ពន្លក ភេទប្រុស អាយុ៣២ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) បានមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ ឲ្យចាត់ការតាមផ្លូវច្បាប់ ចំណែកជនសង្ស័យឈ្មោះ ហេង សារ៉េត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ សាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ហេង សារ៉េត ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង