ក្នុងថ្ងៃនឹងព្រះរាជពិធីបុណ្យអុំទូកនេះ ឃើញថា ប្រជាពលរដ្ឋ ជាង៥ម៉ឺននាក់បានមក លេងកម្សាន្តតាមបណ្តោយសួនច្បារ នានា នៅភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញបានឲ្យដឹងថា គិតត្រឹមម៉ោង ១៧:០០នាទី ក្នុងថ្ងៃនឹងព្រះរាជពិធីបុណ្យអុំទូកនេះឃើញថា ប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់បានមក លេងកម្សាន្តតាមបណ្តោយសួនច្បារ នានា ពិសេសសួនច្បារ មុខព្រះបរមរាជវាំង បើធៀបនឹងថ្ងៃទី១ ឃើញថាមានការកើនឡើងគុណនឹងពីរ ក្នុងនោះ សាលារាជធានីភ្នំពេញ ក៏បានសម្រេច បិទផ្លវលេខ ១៤៤ ដល់ ២៤០ ជុំវិញព្រះបរមរាជវាំង ដើម្បីមានទីធ្លាធំទូលាយ សម្រួលដល់ការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ។
រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកំសាន្តក្នុងពិធីបុណ្យអុំទូកត្រូវបន្ត អនុវត្តជាប្រចាំ នូវ វិធានការ ៣កុំ ៣ការពារ តាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បី បង្ការ ជម្ងឺកូវីត-19 និង សូមរក្សាទុកដាក់សំរាម ក្នុងធុងសំរាមដែរ រៀបចំដោយ ក្រុមហ៊ុនដឹកជញ្ជូនសំរាម មីសូដា អោយបានត្រឹមត្រូវ .សូមអរគុណ .។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនៃការិយាល័យចរាចរណ៍ផ្លូវគោក និងការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យអុំទូក ៕