នគរបាលរាជធានីភ្នំពេញ ចុះធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពជួបជុំផឹកសុី ចាក់ធុងបាស់ ដែលបង្កសម្លេងរំខាន ដល់អ្នកជិតខាងមិនអាចសម្រាកបាន
រាជធានីភ្នំពេញ ៖ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០:២០នាទី បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ទាក់ទងទៅនឹងការជួបជុំផឹកសុីចាក់ធុងបាស់បង្កសម្លងរំខាន ក្រុមការងារបានផ្តល់ព័ត៌មានដល់តាមបណ្តាអធិការខណ្ឌ និងប៉ុស្តិ៍ដេីម្បីចុះដល់ទីតាំងភ្លាមៗ ដោយបានធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពជួបជុំផឹកសុី ចាក់ធុងបាស់ដែលបង្កសម្លេងរំខានដល់អ្នកជិតខាងមិនអាចសម្រាកបាន ។
សូមបញ្ជាក់ថាទីតាំងទាំង៣ ដែលទទួលបានខំមិនពីប្រជាពលរដ្ឋគឺនៅខណ្ឌបឹងកេងកង ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ៕