ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនមន្រ្តីនគរបាល២រូប ពាក់ព័ន្ធទៅនឹងការ ប្រព្រឹត្តអំពើពុករលួយ ទារលុយ ពីអាជីវករម្ចាស់សិប្បកម្មផលិតទឹកម្ទេស

56

 

ភ្នំពេញ ៖ លោក ហម ម៉េងសែ ជាចៅក្រមស៊ើបសួរនិងអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំ ខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅមណ្ឌលកែប្រែម១។

លោក ហេង ផេង ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់មន្រ្តីនគរបាល២រូប បម្រើការងារនៅអង្គភាព គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើពុករលួយ ជាបទល្មើសវិតិក្រម ។

លើឈ្មោះ គង់ វណ្ណៈ មានឋានៈពាក់ស័ក្ត៤កន្លះ ត្រូវជាប់ ចោទពីបទវិតិក្រម តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ។
ចំណែកឈ្មោះ អ៊ូ ប៊ុនធឿន ឋានៈពាក់ស័ក្ត៤ ជាប់ចោទពីបទសមគំនិតក្នុងអំពើវិតិក្រម តាមមាត្រា ២៩ មាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ ។

គួររម្លឹកថា កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ កម្លាំងសមត្តកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) បានចាប់ឃាត់ខ្លួនមន្រ្តីនគរបាលទាំង២រូបកសាងសំណុំរឿង រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការ តាមនីតិវិធី។

នាយនគរបាល២រូប បម្រើការងារនៅអង្គភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ បានរងនូវការចោទប្រកាន់ថា នាំគ្នាទៅប្រព្រឹត្តអំពើពុករលួយទារលុយ ពីអាជីវករម្ចាស់សិប្បកម្មផលិតទឹកម្ទេសស្របច្បាប់ ចំនួន៥ម៉ឺនដុល្លារអាមេរិក ដែលម្ចាស់សិប្បកម្មនោះបានឲ្យ២៥០០ ដុល្លារហើយ តែពួកគាត់មិនព្រមយក ទើបកើតទៅជាមានការប្តឹងផ្តល់ រហូតអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ចាប់ឃាត់ខ្លួនតែម្តងក្នុងបទល្មើសប្រព្រឹត្តជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង