លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ ផ្ទះទេវតាចំនួន ០២ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុ ដល់វត្តចំនួន៤ក្នុងខេត្តតាកែវ
តាកែវ៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០២ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
នៅក្នុងពិធីប្រគល់ផ្ទះទេវតានេះដែរ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
១- ផ្ទះទំហំ ៨ គុណ ១១ម៉ែត្រ សង់ជូនគ្រួសារប្អូនស្រី ស៊ាន ស្រីនិច ជាជនពិការជើង រស់នៅភូមិក្រាំងឈើនាង ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ ប្អូនស្រីមានជំងឺហើមជើងពីកំណើត(ជើងដំរី) រស់នៅជាមួយសមាជិកគ្រួសារ៦នាក់ ក្នុងជីវភាពក្រីក្រលំបាក។ ផ្ទះនេះជាអំណោយកេរ្តិ៍មរកតរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
២- ផ្ទះទំហំ ៦ គុណ ៧ម៉ែត្រ សង់ជូនគ្រួសារលោក យាយ ប្រាក់ សារឿន អាយុ៦២ឆ្នាំរស់នៅភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ជាអំណោយកេរ្ត៍មរតក របស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
បន្ថែមលើអំណោយផ្ទះខាងលើ ពួកគាត់ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។ ជាមួយកម្មវិធីសប្បាយរីករាយយ៉ាងក្រៃលែងនេះដែរ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ អំណោយរួមមាន៖ សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ និងថវិកាមួយចំនួន។
បន្ទាប់មក នៅព្រឹកថ្ងៃដដែលនេះផងដែរ លោកជំទាវ ក៏បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខយកទៅប្រគេនតាមបណ្តាវត្តចំនួន០៤ក្នុងស្រុកទ្រាំង និងស្រុកកោះអណ្តែតនៃខេត្តតាកែវ។ ពីធីនេះត្រូវប្រារព្ធរួមគ្នានៅបរិវេណវត្តកសាងបវរ ហៅវត្តដូនភេី ក្នុងឃុំខ្វាវ ខេត្តតាកែវ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវផងដែរ។ នាឱកាសនោះ លោកជំទាវ និងក្រុមការងារ បានអញ្ចើញប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤វត្តទៅតាមទំនៀមទម្លាប់ប្រពៃណី។ លោកជំទាវ ក៏បាន សំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនជូន ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ។
វត្តអារាមដែលទទួលបានទេយវត្ថុនាពេលនេះរួមមាន៖
១-វត្ត ជួស ឃុំជីខ្មា
២-វត្ត ថ្មផុស ឃុំជីខ្មា
៣-វត្ត កសាងបវ ហៅវត្ត ដូនភេី ឃុំខ្វាវ
៤-វត្ត ឫស្សីស្រុក ឃុំអង្គកែវ
ចំពោះទេយ្យវត្ថុដែលប្រគេនក្នុង១វត្តៗរួមមាន៖
០១-អង្ករ១តោន
០២-ត្រីខ ចំនួន១កេស មាន១០យួរ
០៣-មីចំនួន៥កេសធំ
០៤-ភេសជ្ជៈខារ៉ាបាវ ចំនួន៣កេស
០៥-ត្រីងៀតចំនួន ១០ គីឡូក្រាម
០៦-សាច់ក្រកចំនួន១០ គីឡូក្រាម
០៧- សាច់ជ្រូកផាត់ ចំនួន១០ គីឡូក្រាម
០៨-ទឹកដោះគោខាប់ ចំនួន២កេស
០៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ
១០-តែ ចំនួន ២គីឡូក្រាម
១១-ស្ករសចំនួន១បេ
១២-អំបិលចំនួន១បេ
១៣-ប៊ីចេងចំនួន១បេ
១៤- ទឹកត្រីចំនួន៥យួ
១៥- ទឹកស៊ីអ៊ីវចំនួន៥យួរ
១៦- សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៧- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៨- វីតាមីនសេ ចំនួន ១០ ប្រអប់
១៩- ប្រេងកូឡា ចំនួន ៥ ដុំ
២០- ប្រេងខ្យល់ ចំនួន៥ដុំ
២១- ម៉ាស ចំនួន២០ ប្រអប់ ស្មើនឹង១០០០ម៉ាស
២២- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២៣- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៤- ស្លាដក់ចំនួន៤៩
២៥- ថវិកា ចំនួន២លានរៀល៕