អគ្គីភ័យឆាបឆេះខូចខាត ផ្ទះចំនួន០២ខ្នង នៅស្រុករវៀង
ព្រះវិហារ ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥និង១៥នាទីរសៀល មានករណីអគ្គីភ័យឆាបឆេះខូចខាតផ្ទះចំនួន០២ខ្នង នៅចំណុចក្រោយផ្សាររវៀង ស្ថិតក្នុងភូមិត្នោតម្លូរ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ សុឹម សាយ អធិការនគរបាលស្រុករវៀង បានអោយដឹងថា ៖
– ផ្ទះ ទី១ ទំហំ ៦ គុណនឹង ៧ម៉ែត្រ ធ្វេីអំពីឈេី ប្រក់ ឲស័ង្កសី (ត្រូវបានឆេះខូចខាតទាំងស្រុង និងសម្ភារៈមួយចំនួនធំ)។
– ផ្ទះ ទី២ ទំហំ ៨ គុណនឹង ១២ម៉ែត្រ ធ្វេីអំពីឈេី លេី ថ្មក្រោម ប្រក់ក្បឿង (ខូចខាតជញ្ជាំងផ្ទះម្ខាង និងពិដានបន្ដិច)។
– ម្ចាស់ផ្ទះឈ្មោះ វ៉ាន់ ថេត ភេទប្រុស អាយុ ៤៦ឆ្នាំ និងប្រពន្ធឈ្មោះ សាន ស្រីពៅ រស់នៅភូមិឃុំកេីតហេតុ ខាងលេីបានប្រាប់កម្លាំងសមត្ថកិច្ចថា មូលហេតុ នៃការឆេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលស្រុករវៀង បានប្រេីប្រាស់រថយន្តអគ្គិភ័យ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ១០រថយន្ត អន្តរាគមន៍ទប់ស្កាត់មិនឲ្យឆេះរាលដាល និងពុំបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡេីយ ៕