ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ បាពួនសម័យថ្មី

80

ភ្នំពេញ ៖ នៅស្រុកខ្មែរមានប្រាសាទបាពួន ហើយក៏មានវត្ថុម្យ៉ាងដែលស្រដៀង នឹងដុំគ្រួសដែលគេរកបានដោយកម្រ ពីក្នុងដើមឈើនោះគេហៅថានាងពួន ។
នាងពួនត្រូវបានគេចាត់ទុកថាជាវត្ថុសក្តិសិទ្ធ ដែលបាញ់ខុសមិនស្លាប់ កាប់ខុសមិនមុត ជាដើម ។

ឥឡូវមកដល់យុគសម័យនេះ លេចចេញមានបាពួនម្យ៉ាងទៀត ដែលបាពួននេះមិនមែនជាវត្ថុសក្តិសិទ្ធ ឬ ជាប្រាសាទឡើយតែគឺប៉ូលីសពួន ។
មិនមែនប៉ូលីសគ្រប់ៗគ្នាចេះតែពួននោះទេ គឺមានតែប៉ូលីសចរាចរប៉ុណ្ណោះដែលពួនគឺពួនចាំចាប់បណ្ដាយានយន្ដដែលល្មើសច្បាប់ឬ មិនគ្រប់លក្ខណៈសម្បត្តិអាចធ្វើចរាចរបាន តែពេលខ្លះក៏ពួនចាំធ្វើស៊ីដែរ ។អារឿងពួននេះវាមិនមែនជាបទបញ្ជាមេ ឬ ក៏មានចែងនៅក្នុងច្បាប់ចរាចរ នោះដែរ តែវាជាវប្បធម៌មួយចាំធ្វើស៊ី ។

តាមពិតការធ្វើបែបនេះរបស់ប៉ូលីសមិនខុសទេ គ្រាន់តែចេះបារម្ភជំនួសប៉ូលីសព្រោះនរណា ក៏ដឹងដែរថាអ្នកល្មើសច្បាប់ចរាចរបើកលឿនៗណាស់ ចុះពេលគេកំពុងតែបើកលឿន ស្រាប់តែប៉ូលីសលោតចេញពីកន្លែងលាក់ខ្លួនមកហើយ អ្នកបើកបរយានយន្ដចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកប៉ូលីសនោះ
មិនធ្វើឲ្យរឿងនេះកាន់តែធំទៅហើយទេអ្ហី ។

ពេលនេះវាមិនទាន់កើតមានករណីហ្នឹងទេ ចុះបើមាននរណាខុសនរណាត្រូវ ហើយនរណាជាអ្នកឈឺសាច់ ? ចុះប៉ូលីសអាចរកវិធីអ្វីដែលល្អជាងនេះមកជំនួសវិញបានឬទេ ? ធ្វើតាមរបៀបបាពួននេះ ហានីភ័យច្រើនណាស់ហ្នាលោកប៉ូលីស ៕

អត្ថបទដែលជាប់ទាក់ទង