ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាកសិករធ្វើស្រែនៅ ខេត្តស្វាយរៀង បានត្អូញត្អែថា ស្រូវឆ្នាំនេះ មិនសូវចំណេញ ខណ:តម្លៃស្រូវធ្លាក់ចុះ ដោយលើកហេតុផល មកពីជំងឺកូវិដ.១៩

327

 

ស្វាយរៀង៖ ប្រជាកសិករធ្វើស្រែនៅខេត្តស្វាយរៀង មិនសូវចំណេញ ដោយសារចំណាយច្រើន ខណ:តម្លៃស្រូវធ្លាក់ចុះនៅឆ្នាំនេះ។
ប្រជាកសិករ យឹង ស្រីតុលា រស់នៅភូមិស្វាយតាភ្លរ ឃុំបាសាក់ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានត្អូញត្អែថា៖ ឆ្នាំនេះ ខុសប្លែកពីឆ្នាំទៅមិញ ពួកគាត់ប្រកបរបររកស៊ីធ្វើស្រែចំការហើយសម្រាប់ទិន្នផលស្រូវនៅឆ្នាំនេះ ពុំសូវទទួលបានផលដូចឆ្នាំសព្វមួយ ដងឡើយ ដោយសារមានស្មៅដុះច្រើន ក្នុងស្រែហើយថែមទាំងតម្លៃស្រូវធ្លាក់ចុះទៀត នោះ ធ្វើឲ្យពួកគាត់បានម៉ាទប់ទល់និងក៏មានការខាតបង់ អ្នកខ្លះទៀតចំណេញបានបន្តិចបន្តួចតែប៉ុណ្ណោះបើធៀបទៅនឹងការចំណាយទៅលើជី ប្រេង និងថ្នាំដែលទិញពីវៀតណាម។

ហើយឈ្មួញវៀតណាមឲ្យតែដល់រដូវច្រូតកាត់ពួកគេតែងតែឡើងមកទិញស្រូវពីពលរដ្ឋខ្មែរនៅព្រំដែនហើយតម្លៃស្រូវវិញតាមតែឈ្មួញវៀតណាមដាក់ឲ្យតែប៉ុណ្ណោះ ដោយសារយើងគ្មានទីផ្សារក្នុងស្រុក។ មួយវិញទៀតពលរដ្ឋខណៈ ធ្វើស្រែប្រាំងក៏ដូចជាស្រូវវស្សាតែងតែទៅបន្ដាក់ជីគីមី ប្រេង ថ្នាំពីអាជីវករវៀតណាមលុះដល់ពេលប្រមូលផលស្រូវទើបទូទាត់សងគេវិញចំពោះអាជីវករខ្មែរ គេមិនបន្តាក់ឲ្យនោះទេមានលុយទើបគេលក់ឲ្យយកទៅប្រើប្រាស់។

ប្រជាកសិករបន្តថាចំពោះតម្លៃស្រូវវស្សានៅឆ្នាំនេះមួយគីឡូក្រាមបានតែ ៧០០ ទៅ ៨០០ រៀលតែប៉ុណ្ណោះហើយទិន្នផលស្រូវក្នុងមួយហិកតាបានតែ២តោនទៅ ៣តោន ដូច្នេះការធ្វើស្រូវឆ្នាំនេះមិនសូវចំណេញទេដោះសារចំណាយទៅលើថ្លៃ ប្រេង ជី ថ្នាំសម្លាប់សត្វល្អិតថ្លៃពេក។
ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរដែនដីក៏ដូចជាមន្ទីរដែលពក់ព័ន្ធសូមជួយប្រឡាយទឹកនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ដើម្បីប្រើប្រាស់ ព្រោះសព្វថ្ងៃពួកគាត់បានជីកអណ្ដូងដើម្បីធ្វើស្រែប្រាំងហើយទិញទឹកពីវៀតណាមយកមកប្រើប្រាស់ផងដែរ។

មួយវិញទៀតក៏សូមស្នើឲ្យមានការទិញស្រូវពីពលរដ្ឋក្នុងស្រុកដើម្បីកុំឲ្យប្រជាពលរដ្ឋចំណាយច្រើននិងឈ្មួញវៀតណាមបានដៃពេកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា៖ ខេត្តស្វាយរៀងមានច្រកអន្តរជាតិព្រៃវល្លិដែលស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងមានការនាំស្រូវទៅលក់នៅប្រទេសវៀតណាមតាមប្រឡាយទាហានស្ថិតក្នុងឃុំថ្មី ក្នុងមួយថ្ងៃមានរថយន្តប្រមាណជាង ១ពាន់ គ្រឿងនិងមានកាណូតឈ្មួញវៀតណាម ឡើងមកទិញដល់ទឹកដីខ្មែរ។

ហើយចំពោះតម្លៃស្រូវដែលវៀតណាមទិញពីឈ្មួញខ្មែរក្នុងមួយគីឡូក្រាមបានតម្លៃ ៩០០ រៀលទៅ ១០០០ រៀលតាមប្រភេទស្រូវ ក្រុមអាជីករខ្មែរបានទិញស្រូវរបស់ប្រជាពលរដ្ឋ ពីខេត្តព្រៃវែង ពោធិ៍សាត់ កំពង់ធំនិងខេត្តមួយចំនួនទៀតមកលក់នៅច្រកនេះ។
មួយវិញទៀតដោយសារច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវបានភាគីវៀតណាមមិនឱ្យនាំស្រូវចូលមក
លក់ក្នុងទឹកដីរបស់គេ ដោយភាគីវៀតណាមអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ.១៩ ទើបក្រុមអាជីវករខ្មែរ បានសម្រុកនាំស្រូវទៅលក់នៅច្រកទ្វារអន្តរជាតិ ព្រៃវល្លិ៍ ខេត្តស្វាយរៀងតែម្ដង៕. សំរិត

អត្ថបទដែលជាប់ទាក់ទង