ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីសក្តានុពល ឱកាស និងកាលានុវត្តភាពថ្មីនៃការធ្វើពាណិជ្ជកម្មរវាងតំបន់អាស៊ី និងអឺរ៉ុប

59

 

ភ្នំពេញ៖ នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក្រោមមូលបទ ” ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤ ” ។

វេទិកាដ៏មានសារៈសំខាន់សម្រាប់ជំរុញដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងតំបន់អាស៊ី និងអឺរ៉ុប ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមមូលបទ «ការផ្លាស់ប្ដូរ ទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី ៤»។ វេទិកានេះមានការអញ្ជើញចូលរួម ពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគិន ធុរជន បញ្ញាវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប។

ក្នុងសុន្ទរកថាបើកវេទិកានាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីសក្តានុពល ឱកាស និងកាលានុវត្តភាពថ្មីនៃការធ្វើពាណិជ្ជកម្មរវាងតំបន់អាស៊ី និងអឺរ៉ុប។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងតំបន់ទាំងពីរផងដែរ។ បញ្ហាទាំងនោះមានដូចជា៖ ការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និងច្រវាក់ផលិតកម្មសកល, ការលេចឡើងកាន់តែច្បាស់ នូវប្រព័ន្ធពហុប៉ូល និងភាពតានតឹងភូមិសាស្ត្រនយោបាយ, ការធ្លាក់ចុះផលិតភាពសកល, ការកើនឡើងនៃវិសមភាពសង្គម និងភាពក្រីក្រ, ចរន្តកាន់តែខ្លាំង និងលឿន នៃការផ្លាស់ ទីតាំងរោងចក្រផលិតកម្ម ដែលបង្កឡើងដោយសារឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និង ការកើនឡើងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។

ឆ្លើយតបបញ្ហាប្រឈមនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវទស្សនៈទានមួយចំនួនផងដែរ ដើម្បីស្តារឡើងវិញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចតំបន់អាស៊ី និងអឺរ៉ុប។

ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

អត្ថបទដែលជាប់ទាក់ទង