ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសព្រំដែនបង្រ្កាបគ្រឿងញៀន រឹបអូសបាន ប្រមាណ១៧០គីឡូក្រាម

50

 

ស្ទឹងត្រែង ៖ កម្លាំងនគរបាលព្រំដែនបង្រ្កាបនិងរឹបអូសបាន គ្រឿងញៀនចំនួន១៧០ដុំ ប្រមាណ១៧០គីឡូក្រាម កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៤វិច្ឆិកា២០២១ នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់មិញ កម្លាំងនគរបាលការពារព្រំដែន បានចុះល្បាតតាមដងទន្លេ ក៍ប្រទះឃើញទូកមួយគ្រឿងបើកបរពីកោះស្តាំ ស្រុកមឿងខូង ប្រទេសឡាវ ឆ្លងកាត់ចូកទឹកដីឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ របស់កម្ពុជា ។ ដោយឃើញលើទូក ដឹកសុទ្ធតែការ៉ុងជាច្រើន សង្ស័យជារបស់គេចពន្ធ ពេលនោះកម្លាំងនគរបាលបានដេញតាមនិងបញ្ជាឱ្យឈប់ ដើម្បីត្រួតពិនិត្យ រហូតមកដល់ចំណុចកោះល្ង ពេលនោះជនល្មើសបានបើកបរទូករត់ឡើងគោករួចរត់គេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកកម្លាំងនគរបាលបានឆែកក្នុងការ៉ុងនោះ ក៍ប្រទះឃើញសុទ្ធសឹងជាថ្នាំញៀនទាំងអស់ ។

បន្ទាប់ពីឆែកឆេរពិនិត្យក្នុងការ៉ុងពណ៌ផ្ទៃមេឃរួច ឃើញកញ្ចប់គ្រឿងញៀនមានចំនួន១៧០ដុំ ប្រហែល១៧០គីឡូក្រាម ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលព្រំដែន បានរៀបចំសំណុំរឿងបញ្ជូនមកឱ្យខាងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីស្រាវជ្រាវរកមេខ្លោង ចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង