ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក នាំអំណោយចែកជូន ដល់ប្រជាពលរដ្ឋខ្វះខាត ចំនួន៣០ គ្រួសារ រស់នៅក្នុងសង្កាត់បឹងសាឡាង

314

 

ភ្នំពេញ៖នៅ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក ដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌទួលគោកនិងជាប្រធានកាកបាទក្រហមកម្ពុជាខណ្ឌទួលគោកព្រមទាំងលោកអភិបាលរង លោកនាយករដ្ឋបាល លោកលោកស្រីប្រធានការិយាល័យ និងលោកចៅសង្កាត់បឹងសាឡាង បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ចំនួន៣០ គ្រួសារ រស់នៅក្នុងសង្កាត់បឹងសាឡាង ។

នាឱកាសនោះ លោក ជា ពិសី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។
លោកអភិបាលខណ្ឌបានលេីកឡេីងថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
ក្នុងឱកាសនោះលោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣ កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។

អំណោយមនុស្សធម៌ដែលលោកអភិបាលខណ្ឌផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ ថ្នាំពេទ្យមួយ១កញ្ចប់ និងថវិកាចំនួន៤មុឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង