ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាកាមទទួលលទ្ធផលល្អ៣០% សម្រាប់សិក្សាវគ្គបណ្តុះបណ្តាល បច្ចេកទេសគ្រូបង្វឹកអន្តរជាតិ កម្រិត១កីឡាទោចក្រយាន

426

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូបង្វឹកអន្តរជាតិ កម្រិត១កីឡាទោចក្រយានឆ្នាំ២០២១ បានបញ្ចប់ ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៦ វិច្ឆិកា ២០២១ បន្ទាប់ពីបានដំណើរការអស់រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ដល់២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយយោងតាមផែនការ កសាងធនធានមនុស្សរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន និងមានការអនុញ្ញាតជាគោលការណ៍ ដ៏ខ្ពង់ខ្ពស់ពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយមានការ ឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ។
លោក នូ ចំរើន អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាទោចក្រយាន និងជាគណ:គ្រប់គ្រងវគ្គបានឲ្យដឹងថា ក្រោយឆ្លងកាត់សិក្សាវគ្គខាងលើកនេះ យើងសម្លឹងឃើញថា សិក្ខាកាមទាំងអស់ទទួល លទ្ធផលល្អ ៣០% ល្អបង្គួរ ៥០% មធ្យម ២០% ដូច្នេះពួកគេអាចក្លាយជាគ្រូបង្វឹកអន្តរជាតិកម្រិត ១ សម្រាប់បម្រើឲ្យព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី អាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ ២០ ២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។

លោកបានបន្តថា វគ្គនេះមានសិក្ខាកាមមកពី ៦សមាគម ១. ក្លិបកង់កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ០១ នាក់២- ក្លិបកង់ខេត្តព្រះវិហារ ០១នាក់ ៣- ក្លិបកង់ខេត្តសៀមរាបចំនួន ១៦ នាក់ ៤- ក្លិបកង់ខេត្ត កំពតចំនួន ០៣ នាក់ ៥- ក្លិបកង់ខេត្តកំពង់ធំចំនួន ០២ នាក់ ៦- ក្លិបកង់រាជធានីភ្នំពេញចំនួន ០២ នាក់ សរុបសិក្ខាកាមទាំងអស់ សរុបចំនួន ២៥នាក់ ក្នុងនោះ នារី ចំនួន ០២នាក់ ។

អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាលោកនូចំរើនបានចាត់ទុកថា វគ្គនេះគឺជាវគ្គដ៏សំខាន់មួយ ដើម្បីជួយពង្រឹងដល់គុណភាពចំណេះដឹង របស់គ្រូបង្វឹកកីឡាទោចក្រយានកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

នេះជាវគ្គដែលសិក្សាតាមរបៀបរបបបច្ចេកទេសអន្តរជាតិ របស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដោយផ្តោតសំខាន់លើមេរៀនគន្លឹះសំខាន់ៗ ចំនួន១០មេរៀន ដូចជាអំពីសារធាតុហាមឃាត់ក្នុងវិស័យកីឡា (ដូពីង ឬដូប៉ា) ដូចជាគ្រឿងស្រ វឹង សារ ធាតុប៉ូវកម្លាំង ឬសារធាតុញៀនជាដើម។
លោកបន្តថានេះជាវគ្គមូលដ្ឋានដ៏សំខាន់មួយ ដើម្បីឲ្យសិក្ខាកាមឆ្លងទៅចូលរួមវគ្គសិក្សាកម្រិត ២ ដែលគ្រោងនឹងធ្វើឡើងនាពាក់កណ្តាលឆ្នាំ ២០២២ និងកម្រិត៣បន្ត នាចុងឆ្នាំ២០២២។ សម្រាប់វគ្គសិក្សាកម្រិតអន្តរជាតិកម្រិត៣ សហ ព័ន្ធកីឡាទោចក្រយានកម្ពុជា បានស្នើសុំ UCI បញ្ជូនសិក្ខាកាមទៅសិក្សារយៈពេល៣ខែ នៅប្រទេសស្វីស តែម្តង។ សម្រាប់ការឡើងកម្រិត សិក្សានេះ មិនសំខាន់លើចំនួនប៉ុន្មាននាក់នោះទេ ប៉ុន្តែសំខាន់ សិក្ខាកាមជាគ្រូបង្វឹកទាំង អស់ ត្រូវប្រឡងជាប់តាមកម្រិតនីមួយៗ ដែលទទួល ស្គាល់ពី UCI។

លោកអគ្គលេខាធិការ ក៏បានបញ្ជាក់ឲ្យដឹងដែរថា កម្ពុជាទើបទទួលបានសិទ្ធិជាផ្លូវការពីមហា សន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ក្នុងការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) នាឆ្នាំ២០២៩ ខាងមុខ ។
សហព័ន្ធរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍសមត្ថភាពធនធានគ្រូបង្វឹករបស់សហព័ន្ធក្នុងការ បង្វឹកកីឡាករ- កីឡាការិនី ទៅតាមស្តង់ដារបច្ចេកទេសក្នុងការបង្វឹករបស់សម្ព័ន្ធកីឡាទោចក្រយានអន្តរជាតិ (Union Cyclist International(UCI) ជាពិសេសខណៈពេល ដែលប្រទេសកម្ពុជាយើងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា វគ្គនេះបើកឡើងដើម្បីសម្រួចគោលដៅ អភិវឌ្ឍន៍វិស័យកីឡាមួយនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺគោលដៅដ៏ធំ ចម្បងនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ។ក្នុងនោះ ដើម្បីឲ្យសិក្ខាកាមយល់ដឹងពី: ទ្រឹស្តីការបង្វឹកផ្នែកកង់ប៊ី អឹម អិច (Theory EMX Blike Training) –ការអនុវត្តជាក់ស្ដែងផ្នែកកង់គួក (BMX Biko Practick)-ទ្រឹស្តីអំពីការបង្វឹកផ្នែកកង់ល្បឿន(Thbory Tirne Trall BikeTraining)-ការអនុវត្តជាក់ស្ដែងផ្នែកកង់ល្បឿន (Time Traill Bike Practice)-ទ្រឹស្ដីនៃការបង្វឹកផ្នែកកងភ្នំ \Theory Mountle Bike Toning)-ការអនុវត្តជាក់ស្តែងផ្នែកកង់ភ្នំ (Maart Bike Traning)៕

អត្ថបទដែលជាប់ទាក់ទង