ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្សារព្រៃល្វា អស់ជាង១០០តូប ខូចខាតសម្ភារៈឥវ៉ាន់ចាប់ហួយចម្រុះជិត៣០ម៉ឺនដុល្លារ

79


តាកែវ៖ ផ្សារព្រៃល្វាត្រូវភ្លើងឆេះកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៨ ដោយបានបំផ្លាញតូបលក់ឥវ៉ាន់ចាប់ហួយ និងសម្ភារៈចម្រុះខូចខាតជាង១០០តូប ដែលបង្កការខូចខាតអស់ទឹកប្រាក់ប្រមាណ៣០ម៉ឺនដុល្លារ។ ផ្សារនេះស្ថិតនៅក្នុងភូមិព្រៃល្វា ខាងកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។

លោក ជុំ ឈឿន អធិការនគបាលស្រុកព្រៃកប្បាស់ បានថ្លែងថា អគ្គិភ័យនេះបានឆាបឆេះតូបលក់ចាប់ហួយ និងតូបលក់សម្ភារៈផ្សេងៗអស់ចំនួន១២៩តូប ដែលស្មើនឹង៥ភាគរយ នៃចំនួនតូបផ្សារទាំងអស់ ហើយក្នុងចំណោមតូបដែលឆេះគឺខូចខាតប្រហែល៩០ភាគរយ បើគិតជាទំហំទឹកប្រាក់គឺមានចំនួនប្រមាណ៣០ម៉ឺនដុល្លារ ហើយមូលហេតុនៃការឆាបឆេះជាអគ្កិភ័យនេះ តាមការសន្និដ្ឋានជំហ៊ានដំបូងគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង។

កម្លាំងនគរបាលខេត្ត-ស្រុក សហការជាមួយអាជ្ញាធរ បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យឆេះផ្សារ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្ត ៕

អត្ថបទដែលជាប់ទាក់ទង