ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាង អយ្យការ ចោទប្រកាន់យុវជន ដែលជេរ ប្រហាថ សមត្ថកិច្ច ៥បទល្មើស

41

រាជធានី ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា រង និង ជា អ្នកនាំពាក្យ អយ្យការ អមសាលាដំបូង រាជធានី ភ្នំពេញបាន ឲ្យ ដឹងថា នា រសៀល ថ្ងៃ ទី ២៧ វិច្ឆិកា ឆ្នាំ ២០២១ នេះ លោក ស៊ិ ត វណ្ណ : ព្រះរាជអាជ្ញា រង តំណាង អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បើក ស៊ើបសួរ លើ យុវជន ម្នាក់ ដែល ជេរ ប្រមាថ សមត្ថកិច្ចជា ផ្លូវការណ៍ ហើយ ។

លោក អ្នកនាំពាក្យ បញ្ជាក់ ថា ករណី ខាង លើ នេះ តំណាង អយ្យការ បាន បើកការស៊ើបសួរ ពី បទ .បើកបរ យានយន្ត មិន ព្រម បញ្ឈប់ តាម បញ្ជា របស់ មន្ត្រី នគរ ចរាចរណ៍ ផ្លូវគោក, បទ រារាំង ឬ ប្រើ ប្រាស់ មធ្យោបាយ ណាមួយ ដើ ម្បី ជា ឧបសគ្គ ដល់ ចរាចរ សាធារណៈ, បទហិង្សា ដោយ ចេតនា, បទ ប្រមាថ និង បទ ប្រឆាំងនិងអ្នករាជការ សាធារណៈ តាម មាត្រា៧៦ និង មាត្រា៨០ នៃ ច្បាប់ ស្តី ពី ចរា ចរណ៍ ផ្លូវគោក និង មាត្រា២១៧ មាត្រា៥០២ និង មាត្រា៥០៣ នៃ ក្រមព្រហ្មទណ្ឌ ។ក្រោយ ពី តំណាង អយ្យការ ចោទប្រកាន់ ជា ផ្លូវការ ណ៍ សំណុំរឿង នេះ បាន ចាត់ បញ្ជូន ទៅ ចៅក្រម ស៊ើបសួរ ដើម្បី សម្រេច ឃុំខ្លួន ជនសង្ស័យ ដាក់ ពន្ធនាគារ ជា ប៉ុណ្តោះអាសន្ន ។ ប៉ុន្តែ នា សៀ ល ថ្ងៃ ដដែល នេះ ជនសង្ស័យ មិន ទាន់ ត្រូវ បាន ចាត់ បញ្ជូន ដល់ ដៃ ចៅក្រម ស៊ើបសួរ នៅឡើយ ទេ អាច ព្រឹក ថ្ងៃ ទី ២៨ ខែវិច្ឆិកា ទើប សមត្ថកិច្ច នាំ ទៅ បន្ត នីតិវិធី ទៀត ។

ដែល សំណុំរឿង បាន ស្ថិត នៅ លោក ស៊ិ ត វណ្ណ : ព្រះរាជអាជ្ញា រង តំណាង អយ្យការ អម សាលាដំបូង បើក ការ ស៊ើបសួរ ដោយ មាន ជនសង្ស័យ ឈ្មោះ យឹ ង វណ្ណ ដា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជា សន្តិសុខ ឯកជន ។ជនសង្ស័យ បាន រង នូវ ការ ចោទប្រកាន់ ក្នុង ការ ធ្វើ សកម្មភាព ជេរ ប្រមាថ មើលងាយ និង ដេញ វាយ សមត្ថកិច្ច កំពុង អនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក នៅ ចំណុច ក្រោម ស្ពាន អាកាស ស្ទឹង មាន ជ័យ កាលពី ល្ងាច ថ្ងៃ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លង ទៅ ដែល ត្រូវ បាន សមត្ថកិច្ច នៃ ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការ នគរបាល រាជធានី ភ្នំពេញ ធ្វើការ ឃាត់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង