ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រឡងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីរាជការស៊ីវិល ឆ្នាំ២០២០ បេក្ខជនមានជិត១០០០នាក់ ជ្រើសរើសយកចំនួន៥៩នាក់

44

 

ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ
បានដំណើរការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅក្នុង ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០ នៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយនិងបេក្ខជនជិត១០០០នាក់ដោយត្រូវជ្រើសរើសយកចំនួន៥៩នាក់។
ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡង ដោយប្រាក់ សំអឿន អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ, លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញរួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។

ការប្រឡងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនេះ គឺដើម្បីយកទៅបម្រើការងារនៅអង្គភាពនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថេរវលានៃការប្រឡងដូចខាងក្រោម៖
១. ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ (រយៈពេល ០២ ម៉ោង)៖
– ជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស ។

២. ក្របខ័ណ្ឌមន្ត្រីក្រមការ (រយៈពេល ០២ ម៉ោង)៖
– ជំនាញឯកទេស (កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា) និងភាសាអង់គ្លេស ៣. ក្របខ័ណ្ឌលេខាធិការរដ្ឋបាល (រយៈពេល ០២ ម៉ោង)៖ – ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា បេក្ខជនដែលប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារនៅក្នុង ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២០នេះ នេះមានចំនួន៩៨១រូប ស្រី៣៨៥រូប មានចំនួន៦៦បន្ទប់ ដោយត្រូវជ្រើសរើសយកចំនួន៥៩រូប ក្នុងនោះសម្រាប់រដ្ឋបាលរាជធានីភ្នំពេញចំនួន១៩រូប (រួមមាន ក្របខ័ណ្ឌក ៩រូប,ខ ៥រូប,និងលេខាធិការដ្ឋានរដ្ឋបាលចំនួន៥រូប) ។ចំនួន៤០នាក់ទៀតជ្រើសរើសសម្រាប់ក្របខ័ណ្ឌ ក្រសួងមហាផ្ទៃដែលមានដូចជា(ក្របខ័ណ្ឌ ក ១៤រូប,ខ១៧រូបនិងគ៩រូប) ។

ចំពោះការប្រលងនេះបេក្ខជនត្រូវបានអនុវត្តវិធានការសុខាភិបាលផងដែរ ដែលមានដូចជា ពាក់ម៉ាស់គ្រប់ពេល (លើកលែង ពេលមន្ដ្រីអនុរក្សស្នើសុំឲ្យដោះម៉ាស់) ឆ្លងកាត់ការវាស់កំដៅ រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយអាល់កុល និងត្រូវ បង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុននៃការចូលក្នុងបរិវេណមណ្ឌល ប្រឡង៕

អត្ថបទដែលជាប់ទាក់ទង