ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុនម៉ានី ៖ ក្រោមការដឹកនាំជារួមរបស់ សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន ក្នុងបេសកកម្មតែមួយគត់គឺ រំដោះជាតិ និងប្រជាជនកម្ពុជាចេញពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ

42

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានបញ្ជាក់ ឲ្យដឹង កម្មវិធីខួបទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី២៨ វិច្ឆិកា ២០២១
បានថ្លែងថា, ការតាំងចិត្ត ការពុះពារ និងពលិកម្មរបស់អតីតយុវជននាពេលនោះ ជាពិសេស សម្តេចតេជោ ប្រធានស្ថាបនិករបស់យើង គឺជាកត្តាកំណត់ឈានឆ្ពោះទៅរកការបង្កើតសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលជាផ្នែកដ៏សំខាន់មួយ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោម ការដឹកនាំជារួមរបស់ សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន ក្នុងបេសកកម្មតែមួយគត់គឺ រំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

តាមរយៈរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជានេះហើយ ដែលកម្ពុជាអាចឆ្លងផុតពីនរកអវចិយ៍ ហើយផ្ដល់កំណើតទី២ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងអាចអនុញ្ញាតឲ្យកម្ពុជាងើបឡើងពីចំណុចសូន្យ ដោយខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសរហូត ដូចអ្វីដែលយើងឃើញនាពេល ៤៣ ឆ្នាំក្រោយនេះ។

លោក ហ៊ុន ម៉ានី ធ្លាប់ថ្លែងថា: (ស.ស.យ.ក.) ចាប់បដិសន្ធិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមបុព្វហេតុជាតិមាតុភូមិ និងបានចូលរួមជាបន្តបន្ទាប់ក្នុងដំណើរស្វែងរកសុខសន្ដិភាពជូនប្រជាពលរដ្ឋកម្ពុជា ដែលត្រូវបានរងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍។ ក្នុងរយៈពេល ៤៣ឆ្នាំ ស.ស.យ.ក. នៅតែថែរក្សា និងបន្ដស្មារតី ២ធ្នូ ដែលជាស្មារតីលះបង់ និងដាក់ផលប្រយោជន៍
បុគ្គលដោយឡែក ហើយរួបរួមសាមគ្គីគ្នាដាក់ផលប្រយោជន៍ជាតិជាធំ ដែលស្របតាម ទិសស្លោក យុវជនក្នុងបុព្វហេតុមាតុភូមិ ។

សូមបញ្ជាក់ថា, ថ្ងៃនេះជាថ្ងៃ កម្មវិធីខួបទី៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធនៅថ្ងៃអាទិត្យទិ២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅអាគារខេមរានី (ទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ) ដែលមានការចូលរួមពីថ្នាក់ដឹកនាំស.ស.យ.ក. នៅទីតាំងផ្ទាល់ និងមានការចូលរួមពីសំណាក់ សមាជិក សមាជិកា ក្រុមគ្រួសារស.ស.យ.ក. នៅទូទាំងប្រទេសតាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសបុកផ្លូវការសហភាព សហព័ន្ធយុវជនកម្ពុជា ផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង