ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួចចំរើន អញ្ជើញបញ្ចូលសមា ជិកគណបក្សប្រជាជនឃុំសំរ៉ុងថ្មី ១៥០នាក់

263

 

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោជ ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណៈបក្សប្រជា ជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណៈបក្សប្រជាជនឃុំសំរ៉ុង ថ្មីចំនួន ១៥០នាក់ នៅគណៈបក្សស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មា ធិការគណៈបក្សប្រជាជនខេត្តព្រះសីហនុ បានមានប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា និងជាប្រធានគណៈ បក្សប្រជាជនកម្ពុជា ជូនចំពោះអស់ លោក លោកស្រីជាសមាជិកថ្មី ដែលបានសម្រេចចិត្តចូលជាសមាជិកគណ បក្សប្រជាជនកម្ពុជា ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្របតាមលក្ខន្តិកៈរបស់គណៈបក្ស ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សស្រុក គណបក្សឃុំ ដែលបានអនុវត្តការងារបក្សកន្លងមកទទួលបានលទ្ធផលល្អ ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានទំនុកចិត្តលើការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តម ប្រធាន គណបក្សខេត្តព្រះ សីហនុ បានបន្តថា ដោយសារការដាក់ ចេញនូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាព និងការបញ្ចប់សង្គ្រាមរាំរ៉ៃដែលបានអូសបន្លាយជាយូឆ្នាំមកហើយ កម្ពុជាទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស នេះជាការលះបង់ដ៏ធំធេងរបស់សម្តេច តេ ជោ ក្នុងការផ្សះផ្សារបង្រួបបង្រួមជាតិនាពេលកន្លងមក ហើយសមិទ្ធិផលជាច្រើនដែលកើតមានឡើងលើផ្ទៃប្រទេស ប្រជាពលរដ្ឋរស់នៅក្រោមដំបូលសន្តិភាព ពិតជាគុណតម្លៃដ៏ធំធេងមិនអាចបំភ្លេចបានសម្រាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ។

ឯកឧត្តម ប្រធានគណបក្សខេត្តព្រះ សីហនុ បានបញ្ជាក់ថា សម្តេចតេជោមានចក្ខុវិស័យវែងឆ្ងាយ រៀបចំផែនដីខេត្តព្រះ សីហនុ ក៏សាង អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយមានការចូលរួមពីប្រជាពលរដ្ឋ ទើបយើងទទួលបានសមិទ្ធិផលថ្មីៗជាច្រើន មានហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ ធ្វើឱ្យខេត្តព្រះ សីហនុ ក្លាយជាប៉ូលសេដ្ឋកិច្ច បង្កើនការ ងារជូនយុវជនរបស់យើង ធ្វើឱ្យជីវភាពគ្រួសារកាន់តែល្អប្រសើរឡើង។

ទន្ទឹមនោះរាជរដ្ឋាភិបាល បានបើកប្រទេស និងបើកសេដ្ឋកិច្ចសង្គមឡើងវិញ ដូច្នេះយើងមិនត្រូវភ្លេចខ្លួននោះទេ ត្រូវតែអនុវត្តវិធានការណ៍សុខាភិបាល លាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុល ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព ជាចំណុចចំបងកុំឱ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិយើង ៕

អត្ថបទដែលជាប់ទាក់ទង