ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ខេត្ត ឆ្នាំ២០២១បានធ្វើដំណើរការដល់ខេត្តតាកែវ

75

ខេត្តតាកែវ៖គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាសហការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តតាកែវបានរៀបចំ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តឆ្នាំ២០២១ ដែលមានប្រតិភូកីឡាចូលរួមចំនួន ៧០ នាក់ មកពីបណ្ដាស្រុក នានាជុំវិញខេត្ត តាកែវ ដោយមានការអញ្ជើញពិធីបិទលោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ និងដោយលោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា។

លោកឃ្លាំង ចន្ធូអគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជាថាដោយមានការអនុញ្ញាតគោលការណ៍ពីគណៈ
កម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តព្រមទាំង អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តតាកែវបានរៀបចំដំណើរការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត និងខេត្តប្រចាំឆ្នាំ២០២១ រួមបញ្ចូលកម្មវិធីកីឡាករវ័យក្មេង ក្នុងគោលបំណងផ្តល់ឱកាសឲ្យក្រុមកីឡាករ កីឡាការិនី ខេត្តបានជួបជុំគ្នាធ្វើការប្រកួតប្រជែង ដើម្បីចែករម្លែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ កីឡាការិនីជនបញ្ញាខ្សោយ។

ការប្រកួតនេះមិនមែនដើម្បី ជ័យជម្នះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើសអើង និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈសកម្មភាពប្រកួតកីឡាស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិថ្នាក់អនុតំបន់ទន្លេមេគង្គនិងថ្នាក់ពិភពលោក។

ជាពិសេសការប្រកួតនេះដើម្បីជ្រើសរើសកីឡាករកីឡាការិនីឆ្នើមទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២១ និងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់អន្តរជាតិនានា នៅឆ្នាំ២០២២។

លោកអគ្គលេខាធិការបានបន្ថែមថាការប្រកួតនេះពិតជាមានសារៈសំខាន់បំផុតព្រោះជាបណ្តើរៗអាចពង្រីចលនាកីឡាជនបញ្ញាខ្សោយនៅតាមក្រុង ស្រុកនិងឲ្យបានដល់ឃុំភូមិតាមទីជនបទនិងតំបន់ដាច់ស្រយាលដែលអាចផ្តល់ឱកាសឲ្យពួកលោកបានចូលរួមសកម្ម
ភាពកីឡាក៏ដូចជាភាពសប្បាយរីករាយ និងធ្វើឱ្យចលនាកីឡាជនបញ្ញាខ្សោយកាន់តែផុសផុលទូលំទូលាយសំដៅបម្រើឲ្យជនបញ្ញាខ្សោយទទួលបាននូវការលើកកម្ពស់សិទ្ធិតម្លៃ និងឱកាសក្នុងការចូលរួមដែលអាចជៀសផុតពីការរើសអើងផេ្សងៗនៅក្នុងសង្គម៕

អត្ថបទដែលជាប់ទាក់ទង