ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រង្វង់មូលស្រអែម គ្រោងសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅដើមសប្តាហ៍ ទី១ ខែធ្នូ ឆ្នាំ២០២១

190

ភ្នំពេញ៖ រង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គ្រោងសម្ភោធកាត់ខ្សែរបូរណ៍ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះហើយ។

   ពិធីនេះគ្រោងនឹងប្រារព្វធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់អស់លោកលោកស្រី ប្រធានមន្ទីរ មន្ដ្រីរាជការ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋជាច្រើនកុះករផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង